ខេត្តព្រះសីហនុស្ថានភាពជំង្ងឺឆ្លងកូវិដ១៩មានសភាពធូរស្រាលបន្តិចហើយ

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ខេ ឧសភា ឆ្នាំ ២០២១បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបានមកសម្រាកព្យាបាលជំងឺកូវីដ-១៩ ជាសះស្បើយ ចំនួនជាង ២៥០នាក់ នៅមន្ទីរពេទ្យសម័យថ្មីអន្តរជាតិ ក្នុងខេត្តព្រះសីហនុ។ 

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្ដេច

អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែមានការនឹករឭកសួរនាំតាមរយៈយើងខ្ញុំជាប្រចាំអំពីស្ថានភាពសុខភាព ការដោះស្រាយ និងការព្យាបាល។ ពិតណាស់មកដល់ពេលនេះជំងឺរាតត្បាតបានឆ្លងក្នុងក្របខ័ណ្ឌទូទាំងប្រទេស តែមានខេត្ត ខ្លះឆ្លងតិច និងខេត្តខ្លះឆ្លងច្រើន។ សម្ដេចតេជោ និងសម្ដេចកតិ្តព្រឹទ្ធបណ្ឌិតបានខិតខំរិះរកគ្រប់វិធានការ គ្រប់ មធ្យោបាយដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលម្យ៉ាងទៀតការខិតខំព្យាបាលអ្នកជំងឺការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋនិងវិធានការនានាទៅតាមតំបន់បិទខ្ទប់មួយចំនួនជាក់ស្ដែងការគិតគូររបស់ប្រមុខរាជរដ្ឋាភិបាល គឺគិតគូរពីសុខភាពសាធារណ: របស់បងប្អូនប្រជាពលរដ្ឋ គិតគូរពីសេដ្ឋកិច្ចចំពោះមុខ និងអនាគត។ សម្ដេច ក៏បានគិតគូរដល់បងប្អូនរងគ្រោះដោយសារជំងឺកូវីដ-១៩ លើក្រុមគ្រួសារអ្នកឆ្លងជំងឺ ក្រុមគ្រួសារកម្មករ កម្មការិនី ដែលរងផលប៉ះពាល់ ក្រុមគ្រួសារដែលមានសមាជិកទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ព្រមទាំង គិតគូរ ដល់ក្រុមគ្រួសារដែលរងឥទ្ធិពលដោយសារការបិទខ្ទប់ ព្រោះការបិទខ្ទប់មិនមែនជាបំណងរបស់យើងទេ ប៉ុន្តែ ប្រសិនបើយើងមិនធ្វើការបិទខ្ទប់ វាកាន់តែឆ្លងរាលដាលធ្ងន់ធ្ងរក្នុងសហគមន៍ ។  

ឯកឧត្តមអភិបាលខេត្តបន្តថា ប្រមុខរាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកបាន រួមគ្នាខិត ខំធ្វើកិច្ចការនេះដើម្បីកាត់បន្ថយផលប៉ះពាល់ឱ្យនៅចំណុចតូចបំផុត។ដោយសារការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាលនិងក្រុមគ្រូពេទ្យរបស់យើងត្រូវបានប្រជាពលរដ្ឋឧទ្ទេសនាមថាជាយុទ្ធជនអាវសរបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃដើម្បីបុព្វហេតុសុខមាលភាពរបស់ប្រជាពលរដ្ឋនិងសុខភាពសាធារណៈក្រុមគ្រូពេទ្យត្រូវប្រឈមនិងជំងឺឆ្លងយ៉ាងធ្ងន់ធ្ងរក្នុងប្រតិបត្តិការពិនិត្យព្យាបាលជំងឺកូវីដ១៩ជូនបងប្អូនប្រជាពលរដ្ឋដើម្បីកាត់ផ្តាច់ប្រភព

ចម្លង ។ 

ឯកឧត្តមក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋដែលបានព្យាបាលជាសះស្បើយវិលត្រឡប់ទៅផ្ទះវិញនាពេលនេះត្រូវបន្តតែថែទាំសុខភាពនិងធ្វើចត្តាឡីស័ក១៤ថ្ងៃបន្តទៀតក្រោយពីការយកសំណាកលើកចុងក្រោយបញ្ជាក់ថាអវិជ្ជមានកូវិដ១៩ទើបបងប្អូនអាចរស់នៅជាមួយក្រុមគ្រួសារបានធម្មតាវិញនិងបានជូនពរបងប្អូនប្រជាពលរដ្ឋឱ្យមានសុខភាពល្អ រស់នៅតាមបែបគន្លងថ្មីរបស់ក្រសួងសុខាភិបាល និងការណែនាំ ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី១៣ខែឧសភា ឆ្នាំ ២០២១នេះ ខេត្តព្រះសីហនុបាន មាន ករណីវិជ្ជមាន កូវិដ ១៩ ចំនួនសរុប ២៥៤៤នាក់ ក្នុងនោះជាសៈស្បើយចំនួន១១៦៦នាក់ ចំណែកអ្នក កំពង់សម្រាកចំនួន ១៣ ៦៧នាក់ និងទទូលបរណៈភាព១១នាក់  នេះបើយោងតាមបើយោងតាមការប្រាប់ឲ្យដឹងពីសំណាក់ លោក ឃាង ភារម្យ មន្រ្តីអ្នកនាំពាក្យសាលាព្រះសីហនុ៕នាគសមុទ្រ