សំណើរកសិករ៤ភូមិក្នុងឃុំប៉ោយចារស្រុកភ្នំស្រុក ស្នើអាជ្ញាធរនិងជំនាញជីកប្រឡាយនាំទឹកនៅក្បែរអាងត្រពាំងថ្មបានអន្តរាគមន៍ស្រាយបានជោគជ័យ

បន្ទាយមានជ័យ៖ដោយមានអន្តរាគមន៍ពីខុទ្ទកាល័យរបស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន-ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១២-១៤ខែ ឧសភាឆ្នាំ២០២១ បានចុះទៅសម្របសម្រួលដោះស្រាយបានជោគជ័យហើយ នូវសំណូមពរ កសិករ៤ភូមិក្នុងឃុំប៉ោយចារស្រុកភ្នំស្រុក ស្នើអាជ្ញាធរនិងជំនាញជីកប្រឡាយនាំទឹក ដែលករណីកសិករភាគតិចបានបង្ករាំងស្ទះនោះ ។
ហើយកសិករដែលមានដីស្រែនៅបន្ទាប់ពីដីកសិករដែលស្នើសុំនេះ ក៏បានយល់ព្រម ហើយសហការល្អនឹងអាជ្ញាធរមានសមត្ថកិច្ចដើម្បីអោយជីកប្រឡាយនាំទឹកសម្រាប់ធ្វើស្រែទាំងរដូវប្រាំងទាំងរដូវវស្សា ។
សូមបញ្ជាក់ថា ប្រជាកសិករចំនួន៥៥គ្រួសារ មានផ្ទៃដី៤៨០ហិចតានៃ៤ភូមិនៅឃុំប៉ោយចារស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យកាលពីដើមខែឧសភាឆ្នាំ២០២១ បានស្នើសុំមេភូមិ មេឃុំនិងក្រុមប្រឹក្សាឃុំជួយរកដំណោះស្រាយលើករណីដែលពួកគេបានស្នើសុំ ៖ ទី១/ ជីកប្រឡាយនាំទឹកឬប្រឡាយជើងក្អែបលើតម្រាយប្រឡាយចាស់សម័យយប៉ុលពត ពីកើតទៅលិច ប្របនឹងទំនប់អាង ប្រវែង៣.២០០ម៉ែត្រ ទទឺង៥ម៉ែត(ប្រឡាយនិងខ្នង) បំបែកពីប្រឡាយមេនៃស្ពានទី១ ទៅប្រឡាយមេនៃស្ពានទី២ របស់អាងត្រពាំងថ្ម។ និងទី២/ ជីកប្រឡាយជើងក្អែបបំបែកពីប្រឡាយនេះ ភ្ជាប់ទៅប្រឡាយនាំទឹកនេះទៅភ្ជាប់ពីជើងទៅត្បូងប្រវែង១០០ម៉ែត្រទៀត ។
ពលរដ្ឋជាកសិករបានសម្របសម្រួលនឹងកសិករមានដីស្រែនៅដើមទី ដោយជីកកប្រឡាយបានជិត៩០០ម៉ែត្រហើយ ។ ប៉ុន្តែពេលជីកទៅដល់ដីស្រែរបស់គ្រួសារឈ្មោះសាន មឿន ដែលរស់នៅភូមិជាមួយគ្នា ក៏បានរាំងស្ទះ ។ ពួកគេបានលើកគ្នាស្នើសុំផ្ទាល់មាត់ផងនិងក៏ធ្វើលិខិតស្នើសុំផង និងចូលរួមប្រជុំដោះស្រាយជាច្រើនលើកទាំងនៅលើទីតាំងដីស្រែ ទាំងនៅសាលាឃុំ និងសាលាស្រុក ប៉ុន្តែមិនអាចដោះស្រាយបាន ។
នៅពេលបន្ទាប់ពីមានការលើកសំណូមពរនិងការផ្សព្វផ្សាយនានា ទើបឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បានអោយលោកឧត្តមសេនិយ៍ឡាយ គឹមលី នាយកខុទ្ទកាល័យ ពិនិត្យនិងបញ្ជូនមន្ត្រីក្រុមការងារចុះសម្របសម្រួលដោះស្រាយ។
ក្រុមការងារនោះមានលោកឧត្តមសេនីយ៍ទោរ៉ឺន រដ្ឋា បានចុះពិនិត្យ ស្រាវជ្រាបៀវ សម្របសម្រួល២-៣ថ្ងៃ ទើបអាចទម្លុះទម្លាយភាពទាល់ច្រករកដំណោះស្រាយឈ្នះ ឈ្នះបាន ។
អ្នកស្រី ផាំង ចិន្តា តំណាងកសិករ ក៏ដូចលោកព្រឹម ស៊ិញ តំណាងសហគមន៍ប្រើប្រាសទឹកអាងត្រពាំងថ្ម បានក្នុងខ្លឹមសារស្រដៀងគ្នាថា ៖ ក្រោយមានមានបញ្ហាទំនាស់និងសំណូមពរដូចខាងលើ ហើយមានការអន្តរាគមន៍ ទើបឈានដល់រកដោះស្រាយឈ្នះ ឈ្នះបានជោគជ័យជូនប្រជាពលរដ្ឋជាកសិករចំនួន៥៥គ្រួសារ នៃ៤ភូមិនៅឃុំប៉ោយចារ ដែលមានដីស្រែប្រមាណ៤៨០ហិចតានៅជិតទំនប់ខាងត្បូងអាងត្រពាំងថ្មក្នុងភូមិត្រពាំងថ្មកណ្តាល…។
ក្រុមកសិករីករាយហើយបានថ្លែងអំណរគុណដល់ការជ្រោមជ្រែង របស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ………………….រូបភាពនិងសំឡេងដើម……..។ដោយ៖ ឃិន គន្ធា