ជនសង្ស័យ៣ក្នុងចំណោមបក្ខពួក៤នាក់ ពាក់ព័ន្ធ ករណីឆក់ទូរស័ព្ទដៃ ត្រូវសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលអូរបែកក្អមឃាត់ខ្លួន

ភ្នំពេញ ៖ ជនសង្ស័យ០៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួន នៅវេលាម៉ោង០៦ និង០០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២១ ពាក់ព័ន្ធ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរសព្ទ័ដៃ) នៅចំណុចមុខបុរីអ័រគីដេរ ផ្លូវ២០០៤ ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ០៣នាក់ដែលឃាត់ខ្លួនបានរួមមាន ៖ ទី១-ឈ្មោះ ស៊ឹម សុខលាភ (ត្រេន) ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុ ញៀន) , ទី២-ឈ្មោះ ចាន់ ឆាវ៉ាន់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន) , និងទី៣-ឈ្មោះ រ៉ា ណេ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារ ធាតុញៀន) រួមជាមួយបក្ខពួកគេចខ្លួន០១នាក់ទៀត បានជិះម៉ូតូ០២គ្រឿង ធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃម៉ាកអាយហ្វូនអ៊ិចម៉េក០១គ្រឿង ពីជនរងគ្រោះ ឈ្មោះ វ៉ាន់ ស្រីនុច ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាហ្វេអាម៉ាហ្សូន ស្នាក់នៅផ្ទះលេខ១៣៧ ផ្លូវបេតុង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់ ទូរស័ព្ទដៃ០១គ្រឿង ម៉ាកអាយហ្វូនអ៊ិចម៉េក , សម្ភារៈបន្សល់ទុក ម៉ូតូ០២គ្រឿង(១-ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខតាកែវ 1L-2384 , ២-ម៉ូតូម៉ាកCRS ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1HX-5558 របស់ជន សង្ស័យ ។

បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី