កងកម្លាំងកងពលតូចថ្នើរជើងលេខ៣១ត្រូវបានវិលត្រឡប់ទៅអង្គភាពវិញក្រោយបញ្ចប់បរសកម្មក្នុងការបិទខ្ទប់តំបន់ក្រហមកូវិដ ១៩ ក្នុងក្រុងព្រះសីហនុ 

ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុក្នុងឱកាស អញ្ជើញសំណេះ សំណាល និងជូនដំណើរកងកម្លាំងកងពលតូចថ្នើរជើងលេខ៣១ វិលត្រឡប់ទៅអង្គភាពវិញនាព្រឹក ថ្ងៃទី ១៤ខែ ឧសភា ឆ្នាំ២០២១នេះ បានមានប្រសាសន៏ថាដោយមានការណែនាំពីសម្ដេចតេជោក្នុងដំណើរការបិទខ្ទប់ (តំបន់ ក្រហម) ក្រុងព្រះសីហនុ ដែលមានឆ្លងរាលដាលធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ-១៩ នាពេលកន្លងមក ដែលកង កម្លាំងប្រដាប់អាវុធមន្ត្រីរាជការរបស់យើងមានចំនួនមិនគ្រប់គ្រាន់សម្រាប់បំពេញបេសកកម្មបិទខ្ទប់ក្នុងក្រុងព្រះសីហនុ។ ដោយមានការគាំទ្រពីសម្ដេចតេជោ បានឱ្យកម្លាំងខាងក្រៅគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ពីអង្គ ភាពមានដូចជា:កងកម្លាំងយោធភូមិភាគ៣កងពលតូចថ្មើរជើងលេខ៣១និងកម្លាំងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ”រាម”បានចូលរួមក្នុងកិច្ចប្រតិបត្តិការរយៈពេល២១ថ្ងៃកន្លងមកនេះក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសូមសម្ដែងការអរគុណចំពោះថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ព្រមទាំងមេបញ្ជាការមេបញ្ជាការរងនាយទាហាននិងពលទាហានទាំងអស់ដែលបានចូលរួមរយៈពេល២១ថ្ងៃកន្លងមកដើម្បីប្រយុទ្ធប្រឆាំងជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ នៅក្រុងព្រះសីហនុ ។
.ឯកឧត្តមអភិបាលខេត្ត បានបន្តថាមកទល់ពេលនេះជំងឺកូវីដ-១៩ យើងមិនទាន់គ្រប់គ្រងបាន ទាំង ស្រុងនោះទេ ក៏ប៉ុន្តែលទ្ធផលដែលបានពីការបិទខ្ទប់តំបន់ក្រហមដែលមានការឆ្លងរាលដាលច្រើន យើងបាន ប្រមូលផ្ដុំការបិទខ្ទប់ និងប្រមូលប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមទៅយកសំណាក ហើយបេសកកម្មនេះបាន ធ្វើចប់សព្វគ្រប់នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១កន្លងមក។ ការចាប់ផ្ដើមថ្ងៃដំបូងនៃការយកសំណាក អត្រាការ ឆ្លងមានកំរិតខ្ពស់មានរហូតជាង២០ភាគរយ។ក្រោយពេលបិទខ្ទប់អត្ថប្រយោជន៍ដែលយើងទទួលបានធ្វើឱ្យអត្រានៃការឆ្លងមានការថយចុះជាបន្តបន្ទាប់រហូតដល់ថ្ងៃទី១៣ ខែឧសភា អត្រាឆ្លងធ្លាក់ចុះនៅសល់ក្រោម ១ភាគ រយ នេះជាជោគជ័យដែលយើងបានបិទខ្ទប់ ប្រសិនបើយើងមិនបានធ្វើការបិទខ្ទប់ទេការឆ្លង ២០ភាគរយ នៃជំងឺ កូវីដ-១៩ វានឹងអាចឆ្លងរាលដាលកើនឡើងរាប់សិបនាក់។យើងក៏បានប្រមូលអ្នកឆ្លងជំងឺកូវីដនៅខេត្តព្រះសីហនុ មានរហូតចំនួន ២.៥៧១ នាក់យកទៅព្យាបាល និងមានអ្នកជាសះស្បើយមានចំនួន ១.៥៥៣នាក់ នេះជាល ទ្ធផលនៃការបិទខ្ទប់របស់យើង។ យើងនៅតែបន្តការគ្រប់គ្រងតាមទីសំណាក់ ឬផ្ទះដែលមានអ្នកវិជ្ជមានកូវីដ-១៩បន្តទៀត ដោយសំដៅលើក្រុមគ្រួសារណាដែលមានវិជ្ជមានកូវីដ-១៩ ក្នុងនោះក៏បានធ្វើការផ្សព្វផ្សាយ អប់រំ ការណែនាំ ការពិន័យអន្តរការណ៍ឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធានសុខាភិបាល និងការណែនាំ៣.ការពារ និង ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យការយក សំណាកជុំទី២ មានការថយចុះ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពខេត្ត បានប្រជុំ ពិភាក្សាកែសម្រួលកាត់បន្ថយតំបន់ក្រហមព្រោះយើងធ្វើការយកសំណាករួចហើយម្យ៉ាងទៀតយើងបន្តបិទខ្ទប់ផ្ទះណាដែលមានការចម្លងថ្មីតែប៉ុណ្ណោះ ដោយសារពួកគាត់មិនបានអនុវត្តវិធានការ ៣.ការពារ និង ៣.កុំ បានល្អ ។គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានស្នើសុំទៅសម្តេចតេជោរំសាយកងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៣១បណ្តោះអាសន្នសូមបងប្អូនត្រឡប់ទៅអង្គភាពដើមត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃនៅអង្គភាពប្រសិនមានករណីចាំបាច់ គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងស្នើសុំជាថ្មីម្តងទៀត។ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសូមថ្លែងអំណរគុណចំពោះមេបញ្ជាការ បញ្ជាការរង និងអគុណ ក្រុមគ្រួសារនៃកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចូលរួមនៅទីនេះ ចំនួនជាង ២០០ នាក់ ទទួលបានសុខ ភាពល្អ ជោគជ័យក្នុងក្រុមគ្រួសារ និងឈ្នះជំងឺកូវីដ-១៩ ទាំងអស់គ្នា ។
លោកឧត្តមសេនីយ៍ទោ ថង់ យ៉ុត មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៣១ មានប្រសាសន៍ថា ដោយ អនុវត្តតាមបទបញ្ជាមកចូលរួមបំពេញការងារបិទខ្ទប់តំបន់ក្រហម ក្នុងក្រុងព្រះសីហនុ រយៈពេល ២១ថ្ងៃកន្លង មក និងការអនុវត្តតាមការណែនាំរបស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការបិទខ្ទប់តំបន់ក្រហម ទទួល បានលទ្ធផលល្អនាពេលនេះ។តំណាងឱ្យកងពលតូចថ្មើរជើងលេខ៣១សូមថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តដែលបានឧបត្ថម្ភទឹកបរិសុទ្ធនិងថវិកាចំនួន២០លានរៀលនាពេលនេះ និងបានជួយឧបត្ថម្ភគាំទ្រនូវការហូប ការស្នាក់នៅប្រកបដោយភាពកក់ក្តៅនាពេលកន្លងមកផងដែរ៕នាគសមុទ្រ