ឯកឧត្តមទេសរដ្ឋមន្រ្តីគន់ គីម អញ្ជើញជាអធិបតីភាពក្នុងពិធីចាប់ឆ្នោតយកផ្ទះនិងក្បាលដីលើដីសម្បទាកសង្គមកិច្ចជូនអតីតយុទ្ធជនដែលមានជីវភាពលំបាករស់នៅខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ៖ ឯកឧត្តមទេសរដ្ឋមន្រ្តីគន់ គីម អនុប្រធាន អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីជំនាញសូរិយោដី ប្រធានសមាគមស្រុកក្រុង និងលោកយាយ លោតា ដែលជាអតីតយុទ្ធជនចូលរួម ក្នុងពិធីចាប់ឆ្នោតយកក្បាលដី និងផ្ទះ ស្ថិតនៅក្នុងដីសម្បទានសង្គមកិច្ច ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២១។

ក្រុមគ្រួសារអតីតយុទ្ធជនពលី អតីតយុទ្ធជនពិការ អតីតយុទ្ធជនចូលសោធមនិវត្តន៍ ដែលមានជីវភាពលំបាកខ្វះខាត គ្មានដីគ្មានផ្ទះ កន្លងមកសុំបងប្អូនសាច់ញាតិស្នាក់នៅ និងពុំមានលទ្ធភាពសាងសង់លំដីដ្ឋានបានសមរម្យ ដែលទទួលបានការអាណិតអាសូ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធប៊ុនរ៉ានីហ៊ុនសែន បានផ្តល់ផ្ទះមួយខ្នង និងដីបរិមាណមួយហិចតាកន្លះសម្រាប់ប្រកបអជីវកម្មដំាដំណាំបន្លែបង្កាចិញ្ចឹមក្រុមគ្រួសារ មានចំនួន១៤០គ្រួសារ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ចាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជាខេត្តកំពង់ធំ បានមានប្រសាសន៍ថា ថ្ងៃនេះខេត្តកំពង់ធំ ពិតជាមានមោទនភាពខ្លាំងណាស់ ដែលជាប្រវត្តិសាស៍ សម្រាប់អតីតយុទ្ធជនកម្ពុជា ទទួលមានសិទ្ធិក្នុងការចាប់ឆ្នោតយកដីសម្បទានសង្គមកិច្ច ចំនួន១៤០គ្រួសារ ក្នុងមួយគ្រួសារទទួលបានផ្ទះមួយខ្នង ដែលមានទំហំ៥មគុណ៧ម រួមទាំងដីសម្រាប់បង្ករបង្កើនផល ១៥០០០ម៉ែត្រការ៉េ ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

និងបានបញ្ជាក់ថា នេះគឺជាការឆ្លើយតបរបស់សម្តេច មកលើបងប្អូនអតីតយុទ្ធជន ដោយគ្រួសារខ្លះមានដីតែគ្មានផ្ទះ និងមានផ្ទះមិនសមរម្យ ត្រូវបានសមាគមអតីតយុទ្ធជន សាងសង់ផ្ទះជូន នៅតាមមូលដ្ឋានបាន១៩១ខ្នងផ្ទះរួ​ចមកហើយ និងបានសាក់វ៉ាក់សាំងជូនអតីតយុទ្ធជនបានចំនួន២លើករួចមកហើយ ដោយមិនទុកឲ្យបងប្អូនណារងការលំបាកដោយមិនបានដឹងលឺ និងមើលថែពីសំណាក់អាជ្ញាធរនោះឡើយ ព្រោះអតីតយុទ្ធជន គឺជាបុគ្គលដែលមានគុណបំណាច់លើប្រទេសជាតិ បើគ្មានអតីតយុទ្ធជន ក៏គ្មានថ្ងៃនេះនោះឡើយ។

  ឯកឧត្តម សុខ លូ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានរៀបរាប់ពីប្រវត្តដីមុននិងបានមកជាដីសម្បទានសង្គមកិច្ច អភិបាលខេត្តបានចាត់តាំងក្រុមការងារគណកម្មការ អាជ្ញាធរ ស្រុកឃុំពាក់ព័ន្ឋទាំងអស់ចូលរួម តាមការសិក្សានិងពិនិត្យឃើញថា ដីតំបន់នេះជាប្រភេទដីព្រៃរេចរិល និងពុំមានការកាន់កាប់ពីសំណាក់ប្រជាពលរដ្ឋ  ក៏សម្រេចយកទីតាំងនេះដែលមានផ្ទៃដីសរុប ១៩៧៨ហិចតា ដាក់ស្នើរសុំជាដីសម្បទានសង្គមកិច្ច សម្រាប់អតីតយុទ្ធជនកម្ពុជាក្នុងខេត្តកំពង់ធំ រហូតដល់ថ្ងៃទី៤ ខែសីហាណឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ធំ បានប្រគល់សិទ្ធក្នុងការគ្រប់គ្រថែរក្សាចំនួន៥៨៦ហិចតា ជូនបញ្ជាការដ្ឋាតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ដើម្បីការពារទុកជូនអតីតយុទ្ធជន ដោយឡែកគិតចាប់តាំងពីថ្ងៃសាងសង់រួចផ្ទះរយះពេល៦០ថ្ងៃ បានលើកគម្រោងបញ្ឈផ្ទះបាន៧៣ខ្នងផ្ទះ ក្នុងនោះដីលំនៅដ្ឋាន និងដីកសិកម្មបាន ចំនួន ១៤០ឡូ និងបានសាងសង់ផ្លូវសរុប១២គីឡូម៉ែត្រ។

 

ឯកឧត្តមទេសរដ្ឋមន្រ្តីគន់ គីម អនុប្រធាន អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានកោតសរសើរចំនួនការដឹកនាំ របស់ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលជាគំរូឈានមុខគេ ទាំងការចាក់វ៉ាក់សាំងជូនអតីតយុទ្ធជន និងគ្រួសារ និងការយកចិត្តទុកដាក់ការងារបម្រើអតីតយុទ្ធជន និងប្រជាជន រួមទាំងការងារដឹកនាំបញ្ជានៅក្នុងអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន បានគិតគូរគ្រប់សព្វបែបយ៉ាងមកលើអតីតយុទ្ធជន និងប្រជាជនជាធំ  ដោយផ្តល់វ៉ាក់សាំងសម្រាប់សុខភាពអតីតយុទ្ធជន ដែលលុយមិនអាចទិញបាន តែត្រូវចូលរួមការពារឲ្យបាន ដើម្បីចៀសផុតពីជម្ងឺកូវិដ១៩ ទាំងអស់គ្នា គោរពវិធានការ៣កុំ៣ការពារ ចំណែកដីត្រូវបានបែងចែកជូនអតីតយុទ្ធជនត្រឹមតែ៥០ភាគរយ ចំណែក៥០ភាគរយទៀតនិងរក្សាជូនអ្នកប៉ះពាល់  ដោយគណកម្មការដោះស្រាយជូនអ្នកដែលមានជីវភាពក្រីក្រ ។

ដោយ ប៊ុន រដ្ឋា