កូនអកត្តញ្ញូវាយសំពងឪពុកម្ដាយ បង្កើតនឹងដំបង ឬស្សីបណ្ដាលឲ្យរងរបួសត្រូវសមត្ថកិច្ចចាប់ខ្លួន

កំពង់ចាម: កូនអកត្តញ្ញូម្នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីទាញយកដំបងឬស្សីស្សីវាយសំពងទៅលើឪពុកម្ដាយបង្កើត របស់ខ្លួនបណ្តាលឲ្យរងរបួសដោយគ្រាន់តែធុញទ្រាន់នឹងពាក្យ ប្រៀនប្រដៅស្តីបន្ទោសដែលហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង ៣និង០០នាទីទៀបភ្លឺថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ នៅភូមិបិតធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

លោក ទុន ណេត អភិបាលស្រុកស្ទឹងត្រង់បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ រី ម៉េងហុង អាយុ២៦ឆ្នាំ មុខរបរកសិកររស់នៅភូមិបិតធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់។ដោយជន សង្ស័យរូបនេះបានយកដំបងឬស្សី ១កំណាត់វាយទៅលើឪពុកបង្កើតរបស់ខ្លួន ឈ្មោះ សឿន រី អាយុ៥១ឆ្នាំ និងម្តាយបង្កើតឈ្មោះ រឿង ហេង អាយុ៤៨ឆ្នាំ បណ្តាល ឲ្យ រងរបួស។
សមត្ថកិច្ចឲ្យដឹងថាមូលហេតុដែលជនសង្ស័យ ឈ្មោះ រី ម៉េងហុង ត្រូវជាកូនឈានទៅយកដំបងវាយទៅលើឪពុកម្តាយនោះគឺដោយសារ ពួកគាត់ស្តីបន្ទោស និងជេរខ្លួន។
បច្ចុប្បន្នសមត្ថកិច្ចបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី ៕