មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តធនធំពីរគ្រឿងបានបុកគ្នានៅលើកំណាត់ផ្លូវជាតិលេខ 5 សមត្ថកិច្ចថាបណ្ដាលមកពីបើកបរមិនគោរពសិទ្ធិអាទិភាព នៅក្នុងក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង:-នៅវេលាម៉ោង 3: 55នាទីរាបភ្លឺ ថ្ងៃទី 23 ខែឧសភា ឆ្នាំ 2021នេះ រថយន្តធុនធំ 2 គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសជាអ្នកបើកបរម្នាក់បានរងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាល ចំណែករថយន្តខូចខាតយ៉ាងដំណំ។ហេតុការណ៍ខាងលើនេះបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ 5 ត្រង់ចន្លោះគីឡូម៉ែត្រលេខ 87 និងលេខ 88 ស្ថិតនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។បើតាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា គ្រោះថ្នាក់រវាងរថយន្តធុនធ្ងន់បុកគ្នា គឺរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ក្រហមពាក់ស្លាកលេខ កំពង់ស្ពឺ 3 A.16.66 មានសណ្ដោង សឺមីកន្ទុយពាក់ស្លាកលេខ ភ្នំពេញ 4A.28.84 បើកបរដោយបុរសម្នាក់ឈ្មោះ វន សុខហេង អាយុ 26 ឆ្នាំមានទីលំនៅភូមិ ព្រៃរុំដួល ឃុំថ្មសែត ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ចំណែកភាគីម្ខាងទៀតជារថយន្តម៉ាក
ហ៊ីយ៉ាន់ដាយក្បាលពណ៌ខៀវពាក់ស្លាកលេខព្រះសីហនុ 3A 39.59 មានសណ្ដោង សឺមីកន្ទុយ ពាក់ស្លាកលេខ ភ្នំពេញ4 A. 05 .99 បើកបរដោយបុរសម្នាក់ឈ្មោះ ត្រុត លីណាអាយុ 39 ឆ្នាំ មានទីលំនៅភូមិព្រៃខៀវ ឃុំស្រែអំបិលស្រុកស្អាង ខេត្តកណ្ដាល ។

ប្រភពដដែលបានបន្តថាមុនពេលកើតហេតុ រថយន្ត ហ៊ីយ៉ាន់ដាយពណ៌ខៀវ បានធ្វើដំណើរពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយពណ៌ក្រហម បើកក្នុងដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលទៅខាងឆ្វេងដៃ បណ្ដាលឲ្យបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តពណ៌ខៀវក្រឡាប់បះជើង ។ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅបានចុះពិនិត្យនិងវាស់វែងឃើញថា រថយន្តទាំង 2 គ្រឿងបានខូចខាតយ៉ាង ធ្ងន់ធ្ងរ ចំណែកឯអ្នកបើកបររថយន្តពណ៌ក្រហម ឈ្មោះ ត្រុត លីណា បានរងរបួសធ្ងន់និងបាក់ជើង ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកឯអ្នក
បើកបររថយន្តពណ៌ខៀវគ្រាន់តែរបួសស្រាល។ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានរៀបចំយករថយន្ដទាំងពីរគ្រឿង
ទៅរក្សាទុកនៅអធិការនគរបាលក្រុងកំពង់ឆ្នាំងដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺមូលហេតុអ្នកបើកបរមិនគោរពសិទ្ធិអាទិភាព ៕ សុខ គឹមសៀន