គ្រឿងចក្រ១គ្រឿង ថ្មីសន្លាងត្រូវបានគេយកទៅវាយព្រៃ ជាង២០ហិកតានៅក្នុងស្រុកថាឡាបរិវ៉ាត់

ខេត្តស្ទឹងត្រែង៖ព្រៃឈើធម្មជាតិត្រូវបានគេយកគ្រឿងចក្រ១គ្រឿងថ្មីសន្លាង ធ្វើសកម្មភាពវាយសម្អាត ដើម្បីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ពីសំណាក់ជនខិលខូច ។

សកម្មភាពវាយសម្អាតព្រៃខាងលើនេះ នៅចំនុចក្រោយភូមិស្រឡៅ ឃុំអន្លង់ជ្រៃក្នុងស្រុកថាឡាបរិវ៉ាត់ នៃខេត្តស្ទឹងត្រែង។ជាក់ស្តែងនៅថ្ងៃទី២៣ ខែឧសភាមានគ្រឿងចក្រ១គ្រឿងតម្លៃខ្ទង់១០ម៉ឺនដុល្លារនិងមនុស្ស៥នាក់ទៀត នៅក្បែគ្រឿងចក្រដែលកំពុងធ្វើសកម្មភាពនោះ ព្រមទាំងបានប្រាប់ឲ្យដឹងថា ពួកគេមកពីខេត្តត្បូងឃ្មុំ មកស៊ីឈ្នួលវាយព្រៃឲ្យគេជាង២០ហិកតា! ដោយក្នុង១ហិកតាម្ចាស់ដីត្រូវចំណាយលុយជាង៦០០ដុល្លារ ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថាៈ គ្រឿងចក្រ១គ្រឿងខាងលើនោះ កំពុង វាយសម្អាតព្រៃ នៅចំណុចក្រោយភូមិស្រឡៅ មានទំហំផ្ទៃដីជាង២០ហិកតា ឯណោះ ។ តែគ្រឿងចក្រនេះទើបតែចូលទៅធ្វើសកម្មភាពវាយសម្អាតព្រៃ បានតែពីរបីថ្ងៃប៉ុណ្ណោះ ។ទាក់ទងនិងករណីថាមានគ្រឿងចូលវាយសម្អាតព្រៃធម្មជាតិរបស់រដ្ឋនេះផងដែរ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ នៅពុំទាន់ដឹងនៅឡើយទេ ៕