មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ ចាក់ប្រពន្ធប្រាំកាំបិទដើម្បីរំសាយកំហឹងខណះប្រពន្ឋសុំលែង

0

កំពង់ធំ ៖ មន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលត្រូវបានគេដឹងថា ជាជើងខ្លាំងនៅក្នុងស្រុកសណ្ដាន់ បានប្រើអំពើហិង្សា ដើរយប់កាំបិត កាត់ទៅលើ អតីតជាតិប្រពន្ធ ដែលទើបតែរះសុំលេងលះគ្នាថ្មីៗ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹក យកទៅសង្គ្រោះ នៅមន្ទីរពេទ្យ។

ករណីអំពើហិង្សានេះ បានកើតឡើង នៅចំណុច ភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី ២៣ ឧសភា ២០២១ ដែលត្រូវបានគេដឹងថាស្ត្រីរងគ្រោះឈ្មោះ កួច មួយហៀក អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិ ឃុំ កើតហេតុ។

ជនរងគ្រោះបានបញ្ជាក់ប្រាប់ថា ចិនដែកដល់ ដែល បង្កហិង្សា គឺជាអតីតប្តី មាន ឈ្មោះ ស៊្រុន ពេជ្ររស្មី មានអាយុ៣៦ឆ្នាំ មុខរបរជាមន្ត្រី កងរាជអាវុធហត្ថខេត្តកំពង់ធំ,​ ដែលបានលេងលះគ្នា កាលពីថ្មីៗកន្លងមកនេះ។
ស្ត្រីរងគ្រោះបានរៀបរាប់ ហេតុការណ៍​មុនពេលកើតហេតុ
គឺជនដៃដល់ឈ្មោះ ស្រ៊ុន ពេជ្ររស្មី បានជិះម៉ូតូ មកឈប់មុខតូប ហើយបានស្រែកសួរថាកូន នៅឯណា? នៅជាមួយអ្នកណា? នាងបានប្រាប់ថាកូននៅគេងក្នុងផ្ទះមិនទាន់ ក្រោកទេ នៅជាមួយម៉ាក់(ម្តាយជនរងគ្រោះ) ភ្លាម​នោះ​ជនដៃដល់បានទាញកាំបិត សរុកមកកាប់នាង ឲ្យរងរបួសយ៉ាងធ្ងន់ ដោយចេតនា​តែម្តង។ តាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​បានបញ្ជាក់ថា​ 2នាក់ប្តីប្រពន្ឋនេះមាន រឿងរកាំរកុះគ្នាជាយូរមកហើយ ដោយរស់នៅមិនចុះសម្រុងគ្នាឡើយ ដោយសារស៊្រុន ពេជ្យរស្មី

អាងខ្លួនជាមន្រ្តីកងរាជអាវុធហត្ថខេត្តកំពង់ធំ តែងតែប្រើអំពើហិង្សាជា ញឹកញាប់ ច្រើនលើក ច្រើនសារ រហូតមានការលែងលះគ្នា។

បច្ចុប្បន្នស្ត្រីរងគ្រោះត្រូវបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យឯកជនស្រុកសណ្តាន់ ដោយរងរបួសធ្ងន់ចំដៃឆ្វេងពីរកាំបិត ខាងស្តាំពីរកាំបិត និង កញ្ចឹងក មួយ កាំបិតផងដែរ.ចំណែក​
ជនបង្ក.ក្រោយពីបានធ្វើ សកម្មភាព កាប់ប្រពន្ឋបាន​សម្រេច មកលើអតីតប្រពន្ធរួច បានរត់គិតខ្លួនបាត់ស្រមោល។

លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានបញ្ជាក់នៅថ្ងៃទី២៤ ខែឧសភានេះតាមទូរស័ព្ទថា ពិតជាមានករណីហិង្សានេះ កើតឡើងក្នុងមូលដ្ឋានស្រុកសណ្តាន់ ប្រាកដមែន ហើយពេលនេះជនបង្កហេតុកំពុងរត់គេចខ្លួន មិនទាន់ចាប់បាននៅឡើយទេ ប៉ុន្តែកម្លាំងរបស់លោក កំពុងតែធ្វើការតាមប្រម៉ាញ់ យ៉ាងយកចិត្តទុក ដាក់តាមផែកការ ចាប់ជនបង្កហេតុ ចំណាត់តាមផ្លូវច្បាប់ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ ឲ្យខានតែបាន ក្នុងពេលឆាប់ៗនេះផងដែរ៕ដោយ​ប៊ុន រដ្ឋា