តំបន់មួយចំនួនក្នុងក្រុងព្រះសីហនុ នៅតែបន្តជន លិចដោយជំនន់ទឹកភ្លៀង

0

ខេត្តព្រះសីហនុ៖ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងជាប់គ្នាធ្វើឲ្យតំបន់មួយចំនួន ក្នុងក្រុងព្រះសីហនុនៅតែបន្ត ទទួល រងការជន់លិច ដោយសារ ប្រព័ន្ធអូ ប្រឡាយ មួយចំនួនកកស្ទះជាមួយនិងគំនរសំរាម បង្កមានការលិច ផ្លូវនិង លំនៅដ្ឋានមួយចំនួនក្នុង ភូមិសាស្រ្តសង្កាត់លេខ ៤ ក្រុងព្រះសីហនុនានាយប់ថ្ងៃទី ២៤ ខែឧសភាឆ្នាំ ២០២១។
បញ្ហានេះបើតាមមន្ត្រីអាជ្ញាធរ មូលដ្ឋានបានឲ្យដឹងថាតំបន់ចំណុចខាងលើនេះ មិនមែនទើបតែមានការ ជន លិចបែបនេះទេ គឺកន្លងមកក៏ធ្លាប់ជនលិចដោយជំនន់ទឹកភ្លៀងអញ្ចឹងដែរហើយមានសភាពធ្ងន់ធ្ងរជាងនេះ ទៅទៀត ។ដោយ បច្ចុប្បន្នក្នុងភូមិសាស្ត្រ នេះបានកាត់បន្ថយបានច្រើន ហើយជាមួយនិងការ យកចិត្តទុកដាក់ពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុក្នុងការស្ដារពង្រីកប្រព័ន្ធអូប្រឡាយស្ពានបានធំទូលាយធ្វើឲ្យ ចរន្តទឹក ហូរបានលឿន បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅតំបន់ប្រឈមទាំងនោះ នៅពេលមានភ្លៀងធ្លាក់ គឺ តែងតែមាន ការជន់លិចរយៈពេលវែងហើយបច្ចុប្បន្នគឺល្បឿននៃចរន្តទឹកហូរបានលឿនក្រោយភ្លៀងរាំងទឹកបានស្រកទៅវិញ ក៏ប៉ុន្តែនៅតំបន់មួយចំនួនតូចក៏ទទួលរងការជន់លិចដោយសារប្រព័ន្ធអូរប្រឡាយ មិនទាន់បាន ស្ដាយរួចរាល់ និង ប្រព័ន្ធលូខ្លះ មិនទាន់តុលរយៈភាព ជាមួយនឹងចរន្តទឹកហូរ នៅពេលមានភ្លៀង មានសំរាម កាកសំណល់ ផ្សេងៗស្ទះប្រព័ន្ធលូក៏បង្កទៅជាការជន់លិចផ្លូវនិងលំនៅដ្ឋានមួយចំនួន។ជុំវិញកាកសំណល់សំរាមដែលអណ្ដែតមក តំបន់ទំនាប ស្ទះប្រព័ន្ធអូលូប្រឡាយ មួយចំនួនតូចគឺ បង្កឡើងដោយ បងប្អូនប្រជាពលរដ្ឋបាន បោះចោល ឥតសណ្ដាប់ធ្នាប់ចូលអូប្រឡាយនិងមួយចំនួនទៀតគឺដោយសារក្រុមហ៊ុនប្រមូលសំរាមមានការប្រមូលយឺតយ៉ាវ ទុករយៈពេលជាច្រើនថ្ងៃទើបមកប្រមូលម្ដងនៅពេលមានភ្លៀងធ្លាក់ខ្លាំងក៏កាកសំណល់សំរាមដែលវេចខ្ចប់ត្រូវបានហូរទៅតាមទឹកចូលទៅក្នុងប្រព័ន្ធអូរប្រឡាយនោះតែម្ដង។
ជាមួយគ្នានេះមន្ត្រីអាជ្ញាធរ មូលដ្ឋានដ៏ដែល ក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់ នៅតាម បណ្តោយប្រឡាយអូរ គួរមានការយល់ដឹងនិងរូមគ្នា ខ្ចប់វិច សំរាមឲ្យបានល្អជាសវាងបោះចោលសំរាម ក្នុងអូរ ប្រឡាយ បែបនេះតទៅទៀត ។ ចំពោះក្រុមហ៊ុនប្រមួលសំរាម អាជ្ញាធរនិងជម្រុញឲ្យក្រុមហ៊ុនប្រមូល សំរាមមកប្រមូលសំរាមឲ្យបានទាន់ពេលវេលាយ៉ាងហោចណាស់ក្នុងមួយសប្តាហ៍ឲ្យបានមួយដងរទៅពីរដង ដើម្បីធ្វើយ៉ាងណាកុំឲ្យកាកសំណល់នៅតាមលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋមានការស្អុយរលួយ ប៉ះពាល់ សុខភាព បរិស្ថាន និង អន្ដែតចូលក្នុងប្រព័ន្ធអូលូប្រឡាយនៅពេលមានភ្លៀងធ្លាក់ខ្លាំង៕នាគសមុទ្រ