កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ឃាត់ខ្លូនមនុស្សចំនួន៥នាក់ពិន័យអន្តរការណ៍ពាក់ព័ន្ធ គេចវេះមិនអនុវត្តកាតព្វកិច្ចសហការជាមួយមន្ត្រីសុខាភិបាល

0

ខេត្តព្រះសីហនុ៖កម្មករបម្រើការងារនៅរោងចក្រ ហ្សីជាងហុមភ័ញ ហ្វើនីឈ័រ នៃតំបន់សេដ្ឋកិច្ចពិសេស ចេ ជាង ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួន៥នាក់ នារសៀល ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២១ ត្រូវ បានកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ចាប់ឃាត់ខ្លូនខណៈពួកគេមានការពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ហើយព្យាយាមគេចវេះមិនអនុវត្តកាតព្វកិច្ចសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាក ។
មនុស្សទាំង៥នាក់ខាងលើមានឈ្មោះ ១-ឈាត សល់ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិត្រពាំង គា ឃុំជើងគោ មុខរបរកម្មកររោងចក្រតំបន់សេដ្ឋកិច្ចពិសេស ចេ ជាង។២-ញ៉ ប៊ុនរឿន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ មុខរបរកម្មកររោងចក្រតំបន់សេដ្ឋកិច្ចពិសេស ចេ ជាង។ ៣-គង់ សៀវលី ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិវាលមាស ឃុំវាលរេញ មុខរបរកម្មកររោងចក្រតំបន់សេដ្ឋកិច្ចពិសេសចេ ជាង។៤ .ឃួន តឿន ភេទប្រុសអាយុ២៤ឆ្នាំមានទីលំនៅភូមិវាលមាសឃុំវាលរេញមុខរបរកម្មកររោងចក្រតំបន់
សេដ្ឋកិច្ចពិសេស ចេ ជាង។៥-សាំង សីហា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិវាលមាស ឃុំវាលរេញ មុខ របរកម្មកររោងចក្រតំបន់សេដ្ឋកិច្ចពិសេសចេ ជាង។
សមត្ថកិច្ចកងរាជអាវុធហត្ថបានបញ្ជាក់ថា បុគ្គល់ទាំង៥នាក់ខាងលើ បើតាមយោងតាមអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់មាត្រា២១ ៖-បុគ្គល (ដែលមានកាតព្វកិច្ចត្រូវផ្ដល់វត្ថុសំណាក) ដែលមិនសហ ការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ត្រូវផ្ដន្ទាទោសជាពិន័យ អន្តរ ការណ៍ពី ១ លានរៀល ទៅ ៥ លានរៀល ។
បុគ្គល់ទាំង៥នាក់ ក្រោយ ធ្វើការសាកសួរ អប់រំណែនាំ និងពិន័យអន្តរការណ៍ ដោយ ការបង់ប្រាក់ ពិន័យអន្តរ ការណ៍នេះ មិនធ្វើឲ្យបុគ្គដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឲ្យមន្ត្រីសុខាភិបាល យកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ។ ដូច្នេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និង ជៀសផុតពីការទទួលទណ្ឌកម្មតាមផ្លូវច្បាប់សូមបងប្អូនដែលមានការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩សូម រាយកាណ៍មកអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីផ្តល់វត្ថុសំណាកឲ្យទាន់ពេលវេលា។
បច្ចុប្បន្ន បុគ្គល់ទាំង៥នាក់ខាងលើ ត្រូវបាន កំលាំងកងរាជអាវុធ ហត្ថបានបញ្ជូន ទៅផ្តល់វត្ថុសំណាក នៅវេទិកា ៧មករា ដើម្បីធ្វើតេស្តវិភាគរកមេរោគកូវីដ-១៩រូចរាល់ហើយ៕នាគសមុទ្រ