រដ្ឋបាលក្រុងប៉ោយប៉ែតស្នើសុំវាក់សាំងពីឯកឧត្ដម អភិបាលខេត្តដើម្បីចាក់ជូនប្រជាពលរដ្ឋនៅក្នុងក្រុងមួយនេះ ខណះការផ្ទុះរីករាលដាលជម្ងឺកូវីត១៩ មានចំនួនច្រើនកើនឡើង

0

បន្ទាយមានជ័យ ៖រដ្ឋបាលក្រុងប៉ោយប៉ែតលោក គាត ហ៊ុល ស្នើសុំវាក់សាំងពីឯកឧត្ដម អភិបាលខេត្តដើម្បីចាក់ជូនប្រជាពលរដ្ឋនៅក្នុងក្រុងមួយនេះ ខណះការផ្ទុះរីករាលដាលជម្ងឺកូវីត១៩ មានចំនួនច្រើនកើនឡើង លើសពីស្រុកក្រុងទាំ៨ទៀតរបស់ខេត្តបន្ទាយមានជ័យ ការស្នើសុំនេះ ក្នុងពេលប្រកាសផ្ទេរភារកិច្ចជូនមន្ត្រីរាជការនៅសាលាក្រុងប៉ោយប៉ែត ត្រូវបានផ្ទេរលោក​ ទូច​ មុនី្ន និងលោកស្រី​អៀង​ កណ្ណរ៉ាអភិបាលរងក្រុង​ប៉ោយប៉ែត​ ទៅបម្រេីរការងារជាមន្ត្រីនៃសាលាខេត្តបន្ទាយមានជ័យ​ដើម្បីរងចាំការតែងតាំងថ្មី ហើយបានតែងតាំង លោក​ ស៊ុត​ ង៉ុយ​ អភិបាលរងស្រុកស្វាយចេក​ និងលោកស្រី​ ហេង​ សុភ័ក្រ្ត​ អភិបាលរងស្រុកមង្គលបូរី​ ត្រូវបានផ្ទេរទៅបម្រេីការងារ​ ជាអភិបាលរងក្រុង​ប៉ោយប៉ែត​។ រួមនឹងប្រកាសតែងតាំង​ ប្រធាន​ អនុប្រធានការិយាល័យ​នៃសាលា​ក្រុង​១៨រូប​កាលពីព្រឹកថ្ងៃទី២៤​ ខែ​ឧសភា ឆ្នាំ២០២១។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មានប្រសាសន៍ថា៖ ពលរដ្ឋ អ្នកបំរើការក្នុងកាស៊ីណូ រាប់បញ្ចូលទាំងជនជាតិបរទេស ជាង ១ម៉ឺនផ្លាយនាក់ត្រូវបានយកវត្ថុសំណាក(Rapit test)ដើម្បីរកមេរោគ/ជម្ងឺកូវីត១៩ ជាលទ្ធផលមានវិជ្ជមានមេរោគជម្ងឺ កូវី១៩មានចំនួនច្រើន។
លោក គាត ហ៊ុល ក៍បានរាយការណ៍ផងដែរចំពោះការខិតខំប្រឹងប្រែង អភិវឌ្ឍន៍មូលដ្ឋាន ជួលជុលផ្លូលក្រាលថ្មម៉ិច សំរួលដំណើរជូនពលរដ្ឋ បន្ទាប់ការឃ្លាំមើលនិងចុះផ្ទាល់ ពីមន្ត្រីថ្នាក់ដឹងនាំនិងកងកម្លាំងទាំងបី ក្នុងការសម្របសម្រួលនិងស្វែងរក អ្នកផ្ទុកមេរោគកូវីត១៩ ដើម្បីព្យាបាលនិងធ្វើចន្តាឡីស៍កចំនួន១៤ថ្ងៃ ជាមួយនិងការនាំយកវត្ថុសំណាក(Rapit test)ពីអ្នកសង្ស័យ ដើម្បីរកមេរោគ/ជម្ងឺកូវីត១៩។
ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត​ បន្ទាយមានជ័យមានប្រសាសន័ថា៖ ក្នុងបរិកាសដែលព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះមានការផ្ទុះឡើងជំងឺកូវីដ១៩ បានឆ្លងចូលក្នុងសហគមន៍ជាលើកទី ៣ ក្នុងលក្ខណៈទ្រង់ទ្រាយធំ ស្មុគ្រស្មាញខ្លាំងមិនធ្លាប់មានសម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង បង្កជាការប្រឈមថ្មីមួយទៀត ដែលរាជរដ្ឋាភិបាលចាំបាច់បំផុតត្រូវដាក់ចេញនូវវិធានការរឹតបន្តឹងជាបន្តបន្ទាប់ រហូតទៅដល់ការបង្កើតឲ្យមានច្បាប់ស្ដីពី “វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នឹងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត”រួមជាមួយយុទ្ធនាការ “យើងរួមគ្នាទប់ស្កាត់ជំងឺរាតត្បាតតាមរយៈ ៣ការពារ ៣កុំ នឹង២ចូលរួម” ។
ហើយប្រកាសតែងតាំងអភិបាលរងក្រុងប៉ោយប៉ែត ២រូបស្របពេលការឆ្លងរីរាលដាលជម្ងឺកូវីត១៩ តម្រូវអោយគ្រប់គ្នា ជាមន្ត្រីថ្នាក់ដឹកនាំនិងកងកម្លាំងទាំងបី ត្រូវសហការល្អដើម្បី ជួយនាំពលរដ្ឋអោយជុតពីការឆ្លងពីជម្ងឺដ៍កាចសាហាវនេះ ដោយអនុវត្តតាមការណែនាំរបស់ក្រួងសុខាភិបាល បីកុំ បីការពានិង២ចូលរួម ៕ដោយ៖ឃិន គន្ធា