ប្រជាពលរដ្ឋប្រុសស្រីរស់នៅភូមិធ្នង់ឃុំឬស្សីីស្រុកបានស្លាប់ជាបន្តបន្ទាប់ កើនឡើង8នាក់

0

កំពត/មនុស្ស8នាក់បានស្លាប់និង33នាក់ទៀតដឹកមកកាន់មន្ទីរពេទ្យ)ពលរដ្ឋចំនួន8នាក់ក្នុងនោះមានស្ត្រី2នាក់បានស្លាប់ជាបន្តបន្ទាប់នៅភូមិធ្នង់ឃុំឬស្សីស្រុកខាងកើតស្រុកកំពង់ត្រាចខេត្តកំពត។ដោយសាតែមានអ្នកស្លាប់កាលពីព្រឹកថ្ងៃទី24ឧសភានេះមានចំនួន5នាក់ទើបមានការភ្ញាក់ផ្អើលពីអាជ្ញាធរក្នុងនោះមានក្រុមគ្រួទេព្យបង្អែកស្រុកកំពង់ត្រាចនិងនគរបាលខេត្តកំពតរួមទាំងនគរបាលស្រុកនិងអូនខនអភិបាលស្រុកកំពង់ត្រាចបានចុះមកពិនិត្យដល់លំនៅដ្ឋានសពនីមួយៗ។លោកស្រីមេឃុំឬស្សីស្រុកខាងកើតបាននិយាយប្រាប់អោយដឹងថាអ្នកស្លាប់នៅក្នុងភូមិធ្នង់មានចំនួន8នាក់ចាប់ពីថ្ងៃទី21ខែឧសភាស្លាប់មួយនាក់-ថ្ងៃទី23ឧសភាស្លាប់2នាក់និងថ្ងៃទី24ស្លាប់ចំនួន5នាក់ក្នុងចំណោមអ្នកស្លាប់ទាំង8នាក់នោះមានស្ត្រីចំនួន2នាក់ផងដែរ៕លោកសេងសារឿនអនុប្រធានការិយាល័យនគរបាលបច្ចេកទេសនិងវិឡាសាស្ត្រខេត្តកំពតបានប្រាប់អោយដឹងថាការធ្វើកោសល្យវិច្ច័យទៅលើសពនិមួយៗគឺមិនទាន់ដឹងជាផ្លូវការនៅឡើយដើយឡែកថាពុលស្រាផ្អែកទៅលើក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យ។ចំណែកឯក្រុមគ្រូពេទ្យនៅមន្ទីរបង្អែកស្រុកកំពង់ត្រាចបាននិយាយប្រាប់អោយដឹងថាចំនួនអ្នកស្លាប់នៅឯមូលដ្ឋានលោកមិនទាន់ដឹងចំនួននៅឡើយប៉ុន្តែនៅព្រឹកថ្ងៃទី24ខែឧសភាឆា្នំ2021នេះចំនួនពលរដ្ឋដែលមានអាការះឈឺក្អួតមានរហូតទៅដល់33នាក់ហើយគិតត្រឹមម៉ោង12ថ្ងៃត្រង់នេះ។លោកគ្រូពេទ្យបាននិយាយប្រាប់អោយដឹងថានៅព្រឹកថ្ងៃទី24ឧសភានេះក្រុមគ្រូពេទ្យបានចុះយកសំណាកធ្វើតេស្តទៅលើសពចំនួន4នាក់តែខ្លាចជំងឺកូវីដ19ដូចគេបាននិយាយខាងក្រៅ។ប៉ុន្តែការធ្វើតេស្តបានបង្ហាញអោយឃើញថាអវិជ្ជមាន។លោកគ្រូពេទ្យបាននិយាយប្រាប់ថាការពុលស្រាក៍មិនទាន់ចេញជាលទ្ធផលដែរខណះអ្នកភូមិបានដឹកមកកាន់មន្ទីរពេទ្យជាបន្តបន្ទាប់។តែទោះជាបែបណាអ្នកភូមិនិយាយថាស្លាប់ដោយសាពុលស្រាកំដរសព។