India passes 300,000 COVID-19 deaths: Health ministry

ស្ថានភាពកូវីដ១៩ក្នុងប្រទេសឥណ្ឌានៅតែមិនទាន់បានធូរស្រាលឡើយ ជាមួយនឹងការបាត់បង់ជីវិតដោយសារ ជម្ងឺរាតត្បាតនេះ បានកើនលើស៣០ម៉ឺននាក់ហើយទូទាំងប្រទេស។ ប្រទេសឥណ្ឌាគឺជាប្រទេសលំដាប់ទី៣ បន្ទាប់ពីសហរដ្ឋអាមេរិកនិងប្រេស៊ីល ដែលមានករណីរងគ្រោះខ្លាំងបំផុតដោយសារជម្ងឺកូវីដ១៩។ ការឆ្លង សា រុបនៅទូទាំងប្រទេសឥណ្ឌាបានកើនលើស២៦លាន៧សែនករណីហើយ។ ទីភ្នាក់ងាររ៉យ តឺបានរាយការណ៍ ថាប្រទេសឥណ្ឌាការឆ្លងថ្មីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៣០ម៉ឺន៣ពាន់៧២០ករណីដែលជា ចំនួនធ្លាក់ចុះ ប៉ុន្តែក្នុងរយៈពេ២សប្តាហ៍កន្លងមកនេះ មនុស្សដែលបានស្លាប់ដោយសារតែកូវីដ១៩ មានចំនួន ដល់៥ម៉ឺននាក់ផងដែរ។ បើយោងតាមមន្ត្រីជំនាញ តួលេខឆ្លងនិងស្លាប់ពិតប្រាកដក្នុងប្រទេសឥណ្ឌា មានចំនួន ច្រើនជាងនេះថែមទៀតដោយសារតែជម្ងឺនេះ បានឆ្លងរាលដាលពីទីក្រុងចូលដល់ជនបទដែលមានពលរដ្ឋរស់ នៅប្រមាណ១ពាន់៣០០លាននាក់និងក៏ជាកន្លែងដែលខ្វះខាតនូវកន្លែងព្យាបាលនិងគ្មានអនាម័យបានល្អផង ដែរ។ សេចក្តីរាយការណ៍បានបញ្ជាក់ជុំវិញការប្រទះឃើញសាកសពអណ្តែតក្នុងទន្លេគង្គាដែលឥណ្ឌាបានគោរព ជាទីសក្ការៈ និងសាកសពខ្លះទៀត ត្រូវបានគេឃើញកប់ក្នុងរណ្តៅរាក់ៗតាមមាត់ទន្លេផងដែរ។