តើ​ការ​បរិភោគ​​ទឹ​ក​ចេញ​ពី​រ៉ូប៊ីណេ​មាន​បញ្ហា​អ្វី​ខ្លះ ?

0

មនុស្ស​ជា​ច្រើន​និយាយ​ថាទឹក​ដែល​បើក​ចេញ​ពីក្បាល​រ៉ូប៊ីណេ​គឺ​មាន​សុវត្ថិភាព​ក្នុងការ​ផឹក​ ខណៈ​ពេល​ដែល​អ្នក​ផ្សេង​ទៀត​អះអាង​ថាវា​ជា​ថ្នាំ​ពុល​ដ៏​អាក្រក់​បំផុត​នៅលើ​លោក​នេះ។ ប៉ុន្តែ​គំ​និត​ល្អ​បំផុត​នោះ គឺមានតែ​យក​វា​ទៅ​ធ្វើ​តេស្ត​ទេ ដើម្បី​​ឲ្យ​ច្បាស់​ថា ទឹក​នេះ​ល្អ​ ឬ​

អាក្រក់​សម្រាប់​សុខ​ភាព។ ទឹក​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​សុខ​ភាព​ ដូច្នេះ​អ្នក​គួរ​តែ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​ជា​មួយ​នឹង​ទឹក​ដែល​បើក​ចេញ​ពី​ក្បាល​រ៉ូ​ប៊ី​ណេ។
១. ទទួល​ទាន់​ទឹក​ចេញ​ពី​ក្បាល​រ៉ូប៊ីណេ​នាំ​ឲ្យ​មាន​បញ្ហា​ដល់ស្បែក រួម​ទាំង​ការ​កន្ទួល និង​រលាក
ទឹក​ដែល​​បើក​ចេញ​ពី​ក្បាល​រ៉ូប៊ីណេ​អាច​មាន​សារធាតុ​គី​មី ដែល​មាន​គ្រោះ​ថ្នាក់​រួម​ទាំង​សារធាតុ បារីយ៉ូម, អាសេនិច និងសំណ។ សារ​ធាតុ​ទាំង​នោះ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​មហា​រីក​ប្រ​សិន​បើ​ប្រើ​ប្រាស់​រយៈ​ពេល​យូរ។ កម្រិត​ខ្ពស់​នៃ​អាស៊ីដ​អាច​បង្ក​គ្រោះ​ថ្នាក់​សម្រាប់​ទារក ជា​ពិសេស​ប្រសិន​បើ​ទឹក​ត្រូវ​បាន​ប្រើ​ជា​មួយ​នឹង​រូប​មន្ត​ផ្សេងៗ។ ចំពោះ​ទារក​គួរ​តែ​ប្រើ​ប្រាស់​ទឹក​បរិសុទ្ធ​ ដើម្បី​ការ​ពារ​កុំ​ឲ្យ​ឈឺ​ដែល​បណ្តោល​មក​ពី​ទឹក​មិន​ស្អាត។

២. ទឹក​រ៉ូប៊ីណេ​ភាច្រើន​បន្ថែម​ជាតិ​ក្លរីន
ជាតិ​ក្លរីន​ដែល​មាន​នៅ​ក្នុង​ទឹក​រ៉ូប៊ែណេ​អាច​បង្ក​គ្រោះ​ថ្នាក់​យ៉ាង​ច្រើន​សម្រាប់​ទារក​ដូច​ជា៖ ធ្វើ​ឲ្យ​ពិការ​ភាព​ពី​កំណើត, អាច​ឲ្យ​ទារកបាត់​បង់​ជីវិត, ទារក​មិន​កើត​មក​មាន​ទម្ងងស្រាល, កើត​មិន​គ្រប់​ខែ និង​បញ្ហា​ដ៏​ធ្ងន់​ធ្ងរ​ជា​ច្រើន​ទៀត​ដែល​ទាក់​ទង​ទៅ​នឹង​ការ​មាន​ផ្ទៃ​ពោះ។ ស្ត្រី​មាន​ផ្ទៃ​ពោះ​គួរ​ប្រើ​ឧបករណ៍​សម្រាប់បន្សុទ្ធទឹក ឬ​ជៀស​វាង​​ប្រើ​ប្រាស់​ទឹក​រ៉ូប៊ី​ណេ​ជា​ការ​ប្រសើរ៕

13988991011