ឯកឧត្តម ជាវ តាយ អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំគណៈអភិបាល ប្រចាំខែឧសភា ឆ្នាំ២០២១

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ធ្ឆ្នាំ២០២១ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំ ខែឧសភា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក ដោយឡែកប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ចូលរួមកិច្ចប្រជុំតាមរយៈ Online zoom Cloud meeting ។

កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាលើ៖
១-សេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត
២-បញ្ជីគម្រោងវិនិយោគជាអាទិភាពដែលគ្រោងប្រើប្រាស់ថវិកាខេត្តសម្រាប់កម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២២-២០២៤
៣-ផែនការក្របខណ្ឌមន្ត្រីសម្រាប់ឆ្នាំ២០២២
៤-ផែនការកិច្ចការការពារសន្តិសុខ សណ្តាបធ្នាប់ និងសុវត្ថិភាព នៅពន្ធាគារខេត្តកំពត
៥-និមិត្តសញ្ញារដ្ឋបាលក្រុង ស្រុក
៦-បញ្ហាផ្សេងៗ៕ សេង ណារិទ្ធ