លោកគឹមឡុងសាងសង់របងថ្មយ៉ាងរឹងមាំរំលោភលើដីអូរសាធារណៈ ត្រូវអាជ្ញាធរស្រុកព្រៃកនប់ចុះធ្វើការហាមឃាត់

0

ខេត្តព្រះសីហនុ៖ របងថ្មសងខាងអូរដ៏រឹងមាំសាងសង់រំលោភបំពានលើដីអូរសាធារណៈក្នុងគោលបំណង់វាតទីយកដីអូរនោះធ្វើជាកម្មសិទ្ធិពីសំណាក់ លោក គឹម ឡុង ត្រង់ចំណុចតាមបណ្តោយផ្លូវ សម្តេច សង្ឃទេព វង្ស ស្ថិតនៅក្នុង ឃុំ ជើង គោស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបាន អាជ្ញាធរ ស្រុកចុះទៅធ្វើការ ហាម ឃាត់ហើយកាលពីព្រឹក ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២១ ក្រោយពិនិត្យឃើញថា មិនមានច្បាប់អនុញាត្ត។
.លោក ព្រំ ប៊ុន្នី អនុប្រធានរដ្ឋបាលសាលាស្រុកព្រៃនប់ បានបញ្ជាក់ថាសំណង់របងថ្មខាងលើនេះ ត្រូវ បានអាជ្ញាធរ ចុះធ្វើការហាមឃាត់ម្តង រូចមកហើយក្នុងពេលកន្លងមក ហើយសំរាប់ពេលនេះគឺជាលើកទី២ ដែលអាជ្ញាធរស្រុកចុះធ្វើការហាមឃាត់មិនអនុញាត្តឲ្យធ្វើការសាងសង់បន្តទៀតទេ ដោយសារតែ សំណង់ របងថ្មសងខាងអូរ នេះ ទី១ មិនមានច្បាប់អនុញាត្ត .ទី២ សាងសង់លើដីអូរសាធារណៈ ជាដីរដ្ឋ ។ជាមួយគ្នានេះ លោក ព្រំ មុន្នី ក៏បានបញ្ជាក់បន្ថែម ទៀត ថា សំណង់របងថ្ម អាចបន្តការសាងសង់បាន លុះត្រា តែ មានច្បាប់ អនុញាត្តិត្រឹមត្រូវ ពីររដ្ឋបាលខេត្តព្រះសីហនុ ចំណែកឯករដ្ឋបាលស្រុកព្រៃនប់ មិនមានសិទ្ធិក្នុងការសម្រេច ចេញច្បាប់អនុញាត្តនោះឡើយ ពីព្រោះវាជាដីអូរ សាធារណៈរបស់រដ្ឋ ហើយក្នុងករណី ម្ចាស់ការដ្ឋានសាងសង់ មិនព្រមអនុវត្តតាម រដ្ឋបាលស្រុក និងមានវិធានការច្បាប់ រដ្ឋបាល។
ពាក់ព័ន្ធទៅនិងបញ្ហារនេះ លោក គឹម ឡុង ដែល ជាម្ចាស់សាងសង់របង ថ្ម នៅសងខាងអូរ ខាងលើនេះ នៅព្រឹក ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២១ លោកបានផ្តល់បទសម្ភាសន៏ជាមួយអ្នកសារព័ត៏មាន តាម រយៈទូរស័ព្ទ លោកបានបញ្ជាក់យ៉ាងច្បាប់ថាដីនៅសងខាង អូរ គឺជាដីមាន ប្លង់កម្មសិទ្ធិ របស់លោក ហើយការសាងសង់ របង ថ្មនៅសងខាង អូរបែបនេះគឺក្នុងគោលបំណង់ការពារ ការបាក់ស្រុតដី ធ្លាក់ចូលអូរ ។ ហើយការសាង សង់នេះ មិនមានច្បាប់អនុញាត្តអ្វីទេដោយសាររដ្ឋបាលស្រុកព្រៃនប់មិនអនុញាត្តនិងតម្រូវឲ្យលោកទៅសុំច្បាប់នៅរដ្ឋបាល ខេត្ត ព្រះសីហនុ។ ចំពោះការសាងសង់ នាពេលនេះ អាច ដំណើរការទៅបាន គឺ លោកបានទៅសុំច្បាប់ ពីសាលា ក្រុងព្រះសីហនុ រូចរាល់អតស់ហើយ ដូចនេះ អ្នកសារព័ត៏មាន បើចងដឹង ទៅសួរ សាលាក្រុង ព្រះសីហនុ ទៅ និងដឹងហើយ កុំបាច់មកសូរគាត់ទៀត។ទាំងនេះគឺជាការអះអាងរបស់ លោក គឹម ឡុង ដោយ មិនដឹងថា ច្បាប់អនុញាត្តលោក គឹម ឡុង ពេលនេះ ទទូលបានពីរដ្ឋបាលក្រុងព្រះសីហនុ ដោយវិធីណានោះ ទេឬក៏ចេះតែនិយាយឲ្យតែរូចពីម៉ាត់ ពីព្រោះកិច្ចការសុំច្បាប់នេះលោក ព្រំមុន្នី បានបញ្ជាក់យ៉ាងច្បាប់ថាមាន តែរដ្ឋបាលខេត្តព្រះសីហនុ ទេ ដែល អាច មានសិទ្ធិក្នុងការសម្រេច ។
គួររំលិកផងដែរថាស្រុកព្រៃនប់ ក្នុងអំឡុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ទៅតាម ទីប្រជុំជន ក៏ជា តាមបណ្តោយផ្លូវ សាធារណៈ មួយចំនួនត្រូវបានទឹកភ្លៀង ជន់លិច ជាប្រចាំ ក្នុងពេលមានភ្លៀងធ្លាក់ ។ជុំវិញ បញ្ហារនេះ ត្រូវបានមហាជនលើកឡើងថាទឹកជន់លិច ដោយសារតែ អូរប្រឡាយដែល ពីមុនធំទូលាយ អាច គ្រប់គ្រងទឹកជំនន់ទឹកភ្លៀងបាន គ្រប់ស្ថានភាពនោះ ត្រូវបានគេឃុបឃិតគ្នា ចាក់ដីលុប រំលោភយកធ្វើជាកម្ម សិទ្ធិ ឯកជនដោយខុសច្បាប់ ស្ទើរអស់ទៅហើយ ជាហេតុធ្វើឲ្យទំហ៊ំអូរ រូញតូចចង្អៀតបង្ករភាពកកស្ទះទឹក ជនលិច បែបនេះទៅ ។ទង្វើបែបនេះអាចនិយាយបានថា ការគ្រប់គ្រងអនុវត្តច្បាប់ របស់មន្រ្តី សាលាស្រុក ព្រៃនប់ ធូរលុង៕នាគសមុទ្រ