ស្រុកព្រៃឈរបើកដំណើរការដេញថ្លៃគម្រោងមូនិធិឃុំឆ្នាំ២០២១ចំនួន៩គម្រោងដើម្បីស្ថាបនាផ្លូវនិងប្រព័ន្ធ លូបង្ហូរទឹក

0

កំពង់ចាម: គម្រោង មូលនិធិ ឃុំ -សង្កាត់ ឆ្នាំ ២០២១ របស់ គណៈកម្មការ ជាតិ សម្រាប់ ការអភិវឌ្ឍន៍ តាម បែប ប្រជាធិបតេយ្យ នៅ ថ្នាក់ ក្រោម ជាតិ លើការ កសាង ហេដ្ឋារចនាសម្ពន្ធ័ ក្នុង ភូមិសាស្ត្រ ស្រុក ព្រៃឈរ ត្រូវ បាន ដាក់ ឲ្យ ដំណើរ ការ ដេញ ថ្លៃ ចំនួន ៩គម្រោង នាព្រឹក ថ្ងៃ ទី ៣ ខែ មិថុនា ឆ្នាំ ២០២១ នៅ សាលា ស្រុក ព្រៃឈរ ក្រោម វត្តមាន លោក ឡី មិច នាយក រង រដ្ឋបាល សាលា ខេត្ត កំពង់ចាម និង លោក ឡោ ចាន់ លី អភិបាល ស្រុកព្រៃឈរ ដោយ មាន ការ ចូលរួម ពី ក្រុម ការងារ ខេត្ត និងស្រុក គណៈកម្មការ ម្ចាស់ លទ្ធកម្ម និង តំណាង ក្រុម ហ៊ុន អ្នក ទទួល ការ ជា ច្រើន រូប ផង ដែរ ។
ឆ្លៀត ក្នុង ឱកាសនោះដែរ លោក ឡោ ចាន់ លី អភិបាល ស្រុក ព្រៃឈរ បាន ធ្វើ ការ ណែនាំ ជំរុញ ដល់ គណៈកម្មការ លទ្ធកម្ម និង ក្រុម ហ៊ុន ទទួល ការ ទាំងអស់ ត្រូវ អនុវត្ត គម្រោង ឲ្យ មាន តម្លាភាព និង ធ្វើ ការ សាងសង់ គ្រប់សំណង់ ឲ្យ ត្រូវ តាម បទដ្ឋាន លក្ខណៈ បច្ចេកទេស ប្រយោជន៍ ដល់ ការ ប្រើប្រាស់ បាន យូរ អង្វែង ។
លោក ឡី មិច នាយក រង រដ្ឋបាល ខេត្ត បាន ថ្លែង អំណរគុណ ដល់ អាជ្ញាធរ ស្រុកព្រៃឈរ ដែល បាន រៀបចំ ការ ដេញ ថ្លៃ នេះ ឲ្យ មាន សណ្ដាប់ ធ្នាប់ និង របៀបរៀបរយ ល្អ ព្រមទាំង បាន សំណូមពរ ដល់ តំណាង ក្រុម ហ៊ុន ឲ្យ គោរព តាម ក្រមសីលធម៌ របស់ អ្នក ទទួល ការ និង ចូលរួម សហការ ជាមួយ អាជ្ញាធរ ដើម្បី បង្ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ផងដែរ ។
គួរ បញ្ជាក់ ផង ដែរ ថា ការ ដាក់ ឲ្យ ដេញ ថ្លៃ គម្រោង ខាង លើ នេះ គឺមាន ផ្លូវ បេតុង អាមេ ចំនួន ៧គម្រោង ផ្លូវក្រាលកម្ទេចថ្មភ្នំ ១គម្រោង និង ប្រព័ន្ធ លូ បង្ហូរ ទឹក ១គម្រោង ដែល ត្រូវ ស្ថាបនា ក្នុង នោះ រួមមាន៖ ១- នៅឃុំគរ សាងសង់លូមូលដោះទឹក ប្រវែង ០.៤៥០ គ.ម មុខកាត់ ១ម នៅភូមិតាមាស និងភូមិតាកែវ ។
២-ឃុំ ខ្វិតធំ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៣៥៣ គ.ម ទទឹង៤ម នៅភូមិអំពិលធំ ។
៣-ឃុំជ្រៃវៀន សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៣៨៥គ.ម ទទឹង៤ម នៅភូមិជ្រៃវៀន ។
៤-ឃុំ ត្រពាំងព្រះ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៥៤៤ គ.ម ទទឹង៤ម នៅភូមិគូរ និងភូមិចចក ។
៥-ឃុំបារាយណ៍ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤៤៦ គ.ម ទទឹង៤ម នៅភូមិរោងគោ ។
៦-ឃុំ មៀន សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤៣២ គ.ម ទទឹង៤ម នៅភូមិឃ្លោយទី២,ភូមិកំពង់សំរិត ។
៧-ឃុំមៀន ជួសជុលផ្លូវក្រាលកម្ទេចថ្មភ្នំ ប្រវែង ០.៥៥០ គ.ម ទទឹង៤ម នៅភូមិណាំកិន ។
៨-ឃុំល្វា សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៣២៦ គ.ម ទទឹង៥ម នៅភូមិតាំងគោក ។
៩-ឃុំ សូរ្យសែន សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៣៧៦ គ.ម ទទឹង៤ម នៅភូមិត្រពាំងរាំង ៕