ក្រុមអ្នកញៀនល្បែងស៊ីសងជាច្រើននាក់រស់នៅក្នុង(តំបន់លឿង)ត្រូវបានសមត្ថកិច្ចចាប់ខ្លូន បញ្ជូនមកទីបញ្ជាការស្រាលដើម្បីអនុវត្តតាមនីតិវិធី

0

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋ បាល ខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២១នេះបានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចចុះបង្រ្កាបការជួបជុំគ្នាលេងល្បែងស៊ីសង(បៀ) ស្ថិតក្នុងតំបន់ទំនប់រលក(តំបន់លឿង) សង្កាត់លេខ១ ក្រុងព្រះសីហនុ បានចំនួន០៣វង់ ដោយបានឃាត់ខ្លួនអ្នកលេងល្បែងជាច្រើននាក់ បញ្ជូនមកទីបញ្ជាការស្រាលដើម្បីអនុវត្តតាមនីតិវិធី។
ក្រុមអ្នកញៀនល្បែងទាំងអស់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថាជាប់ពាក់ព័ន្ធបទល្មើស ចំនួន២ ដាច់ដោយឡែកពីគ្នា ទី ១ ការជួបជុំក៏ជាការប្រមូលផ្តុំ ផ្ទុយពីសេចក្តីណែនាំ របស់ ក្រសួងសុខាភិបាល ។ទី២ លែងល្បែងខុសច្បាប់ ។
គួរបញ្ជាក់ផងដែរថា កន្លងមកការឆ្លងជំងឺកូវីដ-១៩ នៅតំបន់ទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ មានការកើនឡើងគួរឱ្យកត់សម្គាល់ និងឈានទៅដល់ការបិទខ្ទប់តំបន់នេះទាំងស្រុង ដោយសារប្រជាពល រដ្ឋមួយចំនួន មិនចូលរួមអនុវត្តតាមគោលការណែនាំរបស់រដ្ឋបាលខេត្ត ក៏ដូចជាក្រសួងសុខាភិបាល ហើយ នៅតែបន្តការជួបជុំគ្នាលេងល្បែងស៊ីសង ជួបជុំគ្នាហូបចុកគ្រឿងស្រវឹង មិនពាក់ម៉ាស់ និងរក្សាគម្លាត សុវត្ថិ ភាព ជាដើម។ វិធានការនេះនឹងធ្វើឡើងជាបន្តបន្ទាប់ ដើម្បីឈានទៅកាត់ផ្តាច់ការចម្លងមេរោគកូវីដ-១៩ ឱ្យបានទាំងស្រុង៕នាគសមុទ្រ