អូប័រពេទ្យល្បឿនលឿនរបស់ក្រុមការងារសង្គ្រោះឧកញ្ញ៉ា ទៀ វិចិត្រ ដឹកបញ្ជួនស្រី្តរងគ្រោះទាំង យប់ពីក្រុងកោះរ៉ុងមកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុសង្រ្គោះជីវិត

0

ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុបានបញ្ជូនក្រុមការងារសង្គ្រោះGTVCនិងអូប័រពេទ្យល្បឿនលឿនទាំងយប់ ទៅទទួលយកជនរងគ្រោះនៅកោះរ៉ុង មានអាការៈសន្លប់ បញ្ជូនយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថានៅយប់ថ្ងៃទី ០៥ ខែ ខែមិថុនាឆ្នាំ២០២១ក្រោយពីទទូល បានព័ត៏មានថាមានស្រ្តីជនរងគ្រោះមានឈ្មោះ សឹង ដាណាអាយុ២៤ឆ្នាំជាប្រជាពល រដ្ឋរស់នៅ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុមាន អាការៈជំងឺសន្លប់ ធ្ងន់ធ្ងរ ហើយក្រុម គ្រូសារ មិនមានលទ្ធ ភាព ដឹកបញ្ជួនមកកាន់មន្ទីរពេទ្យ លោកក៏បានឲ្យក្រុមការងារសង្គ្រោះGTVCនិងអូប័រពេទ្យល្បឿនលឿនចេញទៅ
ភ្លាមៗដើម្បីដឹកបញ្ជូនស្រ្តីរងគ្រោះពីក្រុងកោះរ៉ុង ដែនដីកោះ មកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សង្គ្រោះ បន្ទាន់។
បច្ចុប្បន្ន ស្រ្តីជាជនរងគ្រោះ ត្រូវបានក្រុមការងារសង្រ្គោះរបស់ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុម ការងារ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បញ្ជូនតាមអូបរ័ពេទ្យល្បឿនលឿន បានដឹកជនរង គ្រោះមកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដោយសុវត្ថិភាព និងកំពង់ត្រូវបាន ក្រុមគ្រូពេទ្យជួបសង្រ្គោះយ៉ាង យកចិត្តទុកដាក់ ។ រហូតមកដល់ពេលនេះ ស្ថានភាពស្រ្តីរងគ្រោះបានធូស្រាលច្រើនហើយ ។
សូមបញ្ជាកថាការជួយសង្រ្គោះស្រី្តរងគ្រោះពីសំណាក់ក្រុមការងារសង្គ្រោះGTVCនិងអូប័រពេទ្យល្បឿនលឿនរបស់លោកឧកញ៉ា ទៀ វិចិត្រ សមា ជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ យ៉ាងយកចិត្តទុកដាក់នាពេលនេះគឺជាទឹកចិត្តមនុស្សធម៏(មិនគិតប្រាក់កម្រៃ) ។កន្លងមកប្រជាពលរដ្ឋរស់នៅ ក្រុងកោះរ៉ុងមានជីវភាពក្រីក្រជួបបញ្ហារ គ្រោះថ្នាក់ ឬជំងឺធ្ងន់ធ្ងរ គ្មានលទ្ធភាពមកកាន់មន្ទីរពេទ្យខេត្តព្រះសីហនុ លោក ឧកញ៉ា ទៀ វិចិត្រ តែង បញ្ចូន ក្រុមការងារសង្គ្រោះអូប័រពេទ្យល្បឿនលឿនដឹកជនរងគ្រ្គោះមកកាន់មន្ទីរ បង្អែកខេត្តព្រះសីហនុ ព្រមទាំងបានផ្តល់ប្រាក់ឧបត្ថម្ភ មួយចំនួនបន្ថែមទៀត សំរាប់ការចាយវាយក្នុងពេល ស្នាក់ នៅព្យាបាល ទៀតផង៕នាគសមុទ្រ