អាជ្ញាធរនិងគ្រូពេទ្យជួរមុខបន្តយកសំណាករកកូវីដ ១៩ អ្នកសង្ស័យបន្ថែមជាង១០០នាក់ ករណីពិធីពិធីភ្ជាប់ពាក្យនៅសង្កាត់កោះពងសត្វក្រុងសិរីសោភ័ណ

0

បន្ទាយមានជ័យះ
ក្រុមការងារមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យបង្អែកសិរីសោភ័ណ
កាលពីព្រឹកថ្ងៃ​ទី​ ០៧​ ដល់ទី៨ខែមិថុនា​ ឆ្នាំ២០២១​
បានបន្តប្រមូលមនុស្សជាង១០០នាក់ ជាអ្នកដែលមានទំនាក់ទំនង​ ចូល​រួម​ថ្ងៃ​ភ្ជាប់​ពាក្យ​មួយនៅភូមិ​/សង្កាត់ កោះពងសត្វក្រុងសិរីសោភ័ណ។
ក្នុងនោះ​ លទ្ធផលតេស្តរហ័សបានរកឃើញថែមវិជ្ជមានកូវីដ ១៩ ម្នាកទៀតដែរ គឺកញ្ញា សុ សិវណ្ណធីតា លំនៅភូមិតារាងបាល់សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ ។
នេះបើតាមលោកហឹុល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណបានអោយដឹងកាលពីថ្ងៃទី៧ខែមិថុនា ។
លោកបានបន្តថា៖ ” ការមិនអនុវត្តតាមការណែនាំ (ជួបជុំ មិនរក្សាគម្លាតសង្គម មិនលាងដៃ បាញ់អាល់កុល មិនពាក់ម៉ាស…) គឺបែបនេះឯង ។ យើងគួរស្រណោះឱពុកម្តាយចាស់ៗ កូនៗយើង ក្រុមគ្រូពេទ្យ កងកម្លាំង អាជ្ញាធរមូលដ្ឋាន។ចឹង សូមចិត្តបងប្អូន ឈប់បាន ឈប់សិនទៅ សួមអង្វរណា(អាជ្ញាធរមិនទាន់អនុញ្ញាតិច្បាប់អោយធ្វើពិធីអាពាហ៍ពិពាហ័វិញនៅឡើយ) ” ។
សូមរំលឹកថា រដ្ឋបាល​ក្រុង​សិរីសោភ័ណ​ បានអំពាវនាវ​ដល់អ្នកចូលរួមភ្ជាប់ពាក្យកូនស្រីរបស់លោកស្រីតែម យិន នៅភូមិកោះពង់សត្វ សង្កាត់កោះពងសត្វក្រុងសិរីសោភ័ណកាលពីព្រឹកថ្ងៃទី៤ខែមិថុនាឆ្នាំ២០២១ កន្លងមក សូមប្រញាប់ប្រញាល់មកយកសំណាក និងធ្វើចត្តាឡីស័ក ពីព្រោះលោកស្រីតែម​ យិន​ វិជ្ជមាន កូវីត ១៩ ។
ពីនោះមក អ្នកពាក់ព័ន្ធផ្ទាល់ជាង៥០នាក់បានចេញមកផកតល់សំណាក ក្នុងនោះរកឃើញវិជ្ជមានកូវីដ១០មួយចំនួន ។
លុះដល់ថ្ងៃទី៧ខែមិថុនា រកឃើញវិជ្ជមានលើកញ្ញា ម្នាក់ទៀតដែលជាមិត្តនឹងកូនក្រមុំ ទើបក្រុមការងារ តម្រូវអោយយកសំណាកមនុស្សជាង១០០នាក់ទៀត ព្រោះភាគច្រើន ពួកគេមិនទាន់បានចាក់វ៉ាក់សាំង នៅឡើយផង ។
ផសូមរំលឹកដែរថា នៅថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ​២០២១ ថ្ងៃតែមួយនោះ​ អាជ្ញាធរ​ក្រុងសិរីសោភ័ណបានធ្វេីការប្រមូលអ្នកជាប់ពាក់ព័ន្ធ​ ដែលធ្លាប់ជិះរថយន្តរបស់ឈ្មោះ​ ចាន់ សុភក្ត្រ័ រស់នៅសង្កាត់​អូរអំបិល​ ក្រុងសិរីសោភ័ណ​ ដែលរត់តាក់ស៊ីគោលដៅពីសិរីសោភ័ណ​ ក្រុងប៉ោយប៉ែត​ ក្រោយតេស្តរកឃេីញវិជ្ជមានកូវិដ-១៩​ ។
ក្នុងនោះអាជ្ញាធរបានប្រមូលអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់​ និងប្រយោលបានចំនួន៥៩នាក់(ស្រី​៣១នាក់)​ ដេីម្បីយកសំណាក់វិភាគរកជម្ងឺកូវីដ-១៩​ នៅមន្ទីរបង្អែកក្រុងសិរីសោភ័ណ​ ជាលទ្ធផលរកឃេីអ្នកវិជ្ជមាន៤នាក់ ។
អ្នករត់តាក់ស៊ី បានដឹកអ្នកស្រីតែម យិន និងក្រុមគ្រួសារ ។
អ្នកទាំង៤នាក់ដែលរកឃេីញវិជ្ជមាន​ ៖​ ១/ ចាន់​ សុភ័ក្រ្ត​ (អ្នករត់តាក់ស៊ី)​ ភេទប្រុស​ អា៣៣ឆ្នាំ​ រស់នៅភូមិ​អូរអំបិល​ សង្កាត់​អូរអំបិល​។ ២/ អៃ​ សាស់​ ហៅត្រិប​ ភេទស្រី​ អាយុ៣៩ឆ្នាំ​ រស់នៅភូមិ​ អូរអំបិល​ សង្កាត់​អូរអំបិល​។ ៣/តែម​ យិន​ភេទស្រី​ អាយុ​៤៧ឆ្នាំ​ រស់នៅ​ភូមិ​កោះពងសត្វ​ សង្កាត់​កោះពងសត្វ​។ ៤/តែម​ ចំបុី​ ភេទស្រី​ អាយុ​៤៤ឆ្នាំ​ រស់នៅ​ភូមិ​កោះពងសត្វ​ សង្កាត់​កោះពងសត្វ ។
រថយន្តគិលានសង្គ្រោះនិងរថយន្តកងទ័ពជើងគោកបានទៅដឹកពលរដ្ឋដែលសង្ស័យខាងលើពីកោះពងសត្វមមកធ្វើចត្តាឡីស័កមមកផ្តល់សំណាកនៅពេទ្យក្រុងសិរីសោភ័ណ ហើយបញ្ជូនទៅធ្វើចត្តាឡីស័ក ៕ដោយះឃិន គន្ធា