ប្រជាពលរដ្ឋ ចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រស់នៅ ក្រុមទី៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នារសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ទទូល បានអំណោយឧបត្ថម្ភសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ។ទាំងអស់នេះគឺជាការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងឯកលោក គួច ចំរើន ប្រធានគណៈកម្មាធិការ សាខាខេត្តព្រះសីហនុ ។
អំណោយនាំយកមកចែកជួននាពេលនេះ ក្នុងមួយគ្រូសារទទូលបានអង្ករ ២៥គីឡូក្រាម,មី ១កេស,ត្រីខ ១០កំប៉ុង,ទឹកត្រី ១យួរ,ម៉ាស ១កញ្ចប់,ប្រេងឆា ១ដប,ផ្លែល្ពៅចំនួន ១ផ្លែ និងទឹកសុទ្ធចំនួន ១កេសផងដែរ។
លោក គាំ សុខុម នាយកសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុបានមានប្រសាសន៏សំណេះ សំណាល ពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ព្រមទាំងក្ដីនឹករលឹក អាណិតអាសូរ ពីសំណាក់ សម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានោះផងដែរលោក គាំ សុខុម នាយកសាខា បានមានប្រសាសន៍ និងអំពាវនាវសុំឲ្យក្រុម គ្រួសារទាំងអស់ចូលរួមពីវិធីកាត់បន្ថយហានិភ័យការឆ្លងជំងឺកូវីដ១៩ដើម្បីពង្រឹងការទប់ស្កាត់ចម្លងក្នុងសហគមន៍លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពី អវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ច និងយកចិត្តទុកដាក់ខ្ពស់ ហើយ ត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាកុល ជែល និងត្រូវពាក់ ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ចត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលព្រមទាំងធ្វើតាមការណែនាំអំពីរបៀបរស់នៅធម្មតាតាមបែបគន្លងថ្មីជាពិសេសស្ដាប់ប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន
សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមាន៖(៣កុំ)(៣ការពារ)១.ត្រូវពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ។២.លាងសម្អាតដៃជាមួយសាប៊ូទឹកអាល់កុលឬជែលឲ្យបានញឹកញប់។៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥០ម៉ែត្រពីអ្នកដទៃ ចំណែក(៣ កុំ)មាន ៖១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់។
២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន។៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម។
គួរបញ្ជាក់ផងដែរថា ស្ថានភាពជំងឺឆ្លង កូវិដ ១៩ ក្នុងខេត្តព្រះសីហនុ រយៈប៉ុន្មានថ្ងៃនេះ មានសភាព ធូរស្រាលថយចុះច្រើន ចំណែក អ្នកជំងឺកំពង់សរាកព្យាបាល នៅសល់ ចំនួន ៨២៩នាក់ប៉ុណ្ណោះ ៕នាគសមុទ្រ