ស្រុក កងមាស ស្ថាបនា ពី ផ្លូវ ដី ទៅ ជា ផ្លូវ បេតុង ចំនួន ៥គម្រោង ខណៈអ្នកទទួលការចូលរួម ដេញថ្លៃ មានការប្រកួតប្រជែង

កំពង់ចាម : គម្រោង មូលនិធិ ឃុំ -សង្កាត់ ឆ្នាំ ២០២១ របស់ គណៈកម្មការ ជាតិ សម្រាប់ ការអភិវឌ្ឍន៍ តាម បែប ប្រជាធិបតេយ្យ នៅ ថ្នាក់ ក្រោម ជាតិ ចំនួន៥គម្រោង របស់ ស្រុក កងមាស ត្រូវ បាន ដាក់ឲ្យ ដេញ ថ្លៃ ដេីម្បី អនុវត្ត ការ ងារ សាងសង់ នាព្រឹក ថ្ងៃ ទី ៨ ខែមិថុនា ឆ្នាំ ២០២១ នៅ សាលា ស្រុក កងមាស ក្រោម វត្តមាន លោក ឡី មិច នាយក រង រដ្ឋបាល សាលា ខេត្ត កំពង់ចាម លោក ភោគ សាវុធ អភិបាល ស្រុក កងមាស និង លោក ពោយ សុខជា នាយក រង ទីចាត់ការ ផែនការ និង វិនិយោគ ខេត្ត ដោយ មានការ ចូលរួម ពី គណៈកម្មការ លទ្ធកម្ម ក្រុមការងារ សម្របសម្រួល ខេត្ត និង ស្រុក ព្រមទាំង តំណាង ក្រុម ហ៊ុន ទទួល ការ ជា ច្រើន រូប ផង ដែរ ។

លោក ភោគ សាវុធ អភិបាល ស្រុក កងមាស បាន លេីកឡេីងថា ទោះ ស្ថិត ក្នុង បរិបទ កូវីដ-១៩ ស្រុកកងមាស នៅតែ បន្ត ធ្វើការ អភិវឌ្ឍន៍ ជាក់ស្ដែង ថ្ងៃ នេះ គម្រោង មូលនិធិ ឃុំ ចំនួន ៥គម្រោង ត្រូវ បាន ដាក់ ឲ្យ ដេញ ថ្លៃ ដើម្បី អនុវត្ត ការងារ សាងសង់ ក្នុង នោះ មាន ៖
១-ឃុំ កងតាណឹង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២០០ គ.ម ទទឹង៧ម កម្រាស់០.១៥មនៅភូមិកងតាណឹងទី៩ ។
២-ឃុំ ពាមជីកង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២៥០ គ.ម ទទឹង៥ម កម្រាស់០.១៥ ម នៅភូមិសំបួរមាស(ខ) ។
៣-ឃុំ រកា អារ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤២៥ គ.ម ទទឹង ៤ម កម្រាស់០.១៥ម នៅភូមិព្រែកលីវទី៣,ព្រែកលីវទី១ ។
៤-ឃុំ សូគង ជួសជុលផ្លូវក្រាលកំទេចថ្ម ប្រវែង ២.៧៥គ.ម ទទឹង ៥ មែត្រ នៅភូមិបឹងត្រាវ ។
៥-ឃុំ ស្តៅ សាងសង់ផ្លូបបេតុងអាមេ ប្រវែង ០.៣០០ គ.ម ទទឹង៤ម នៅភូមិល្វាលើ ។

ជាមួយគ្នា នោះ លោក ឡី មិច នាយក រង រដ្ឋបាល ខេត្ត បាន សំណូមពរ ដល់ បងប្អូន ជា អ្នក ទទួល ការ ទាំងអស់ ឲ្យ ចូលរួម ជាមួយ អាជ្ញាធរ ដេីម្បី បង្ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ព្រមទាំង ថ្លែង អំណរគុណ ចំពោះអាជ្ញាធរ ស្រុកកងមាស ដែល បាន រៀបចំ ការ ដេញ ថ្លៃ នេះ ឲ្យ មាន សណ្ដាប់ ធ្នាប់ និង របៀបរៀបរយ ផងដែរ ៕