សប្បុរសជនរួមនឹងព្រះសង្ឃ បាននាំយកអំណោយ ផ្ដល់ជូន គណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម

កំពង់ចាម: សប្បុរសជន រួមនឹងព្រះសង្ឃ បាននាំយកអំណោយ ផ្ដល់ជូន គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ ក្រោម ការ ស្វាគមន៍ របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ថ្នាក់ដឹកនាំ ជា ច្រើន រូប ទៀត ពិធី នេះ បាន ធ្វេីឡេីង នាព្រឹក ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ នៅ សាលា ខេត្ត កំពង់ចាម ។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សប្បុរសជនទាំងអស់ជាពិសេស គណៈសង្ឃក្នុងខេត្តកំពង់ចាម ដែលបាន ផ្ដល់អំណោយដ៏ថ្លៃថ្លា ឲ្យមកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម នាពេលនេះ ពិតជាមានសារៈសំខាន់ ស្របពេលដែលខេត្ដកំពុងប្រឈមមុខនឹងជំងឺកូវីដ-១៩ ។

គួរ បញ្ជាក់ ថា អំណោយទាំងអស់ ដែលបានផ្ដល់ជូនគណកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងនោះចំពោះព្រះសង្ឃ ក្នុងខេត្តកំពង់ចាម បានផ្កល់ ទឹកបរិសុទ្ធ ២.៩០០ យួរ មី ១០កេស ។ ចំណែកសប្បុរសជនផ្សេងៗទៀត បាន ផ្កល់ ជូនមានដូចជា ទឹកបរិសុទ្ធ ១០០ យួរ ទឹកក្រូច ៣កេះ ទឹកវីតាល់ ៣កេស ថវិកា ៣.៥០០.០០០ រៀល អាវយឺត ១៥០ និង ម៉ាស ២.៥០០ ម៉ាស ផងដែរ ៕