អតីតយុទ្ធជនពិការដោយសារសង្គ្រាមបានទទួលខ្នងផ្ទះថ្មីទី ១៩១ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន

0

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ អមដំណើរដោយលោក ឡង គីស៊ិង អភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកស្រុកសណ្តាន់ រួមជាមួយនិងក្រុមការងារនិងអាជ្ញាធរដែនដី ចុះប្រគល់ផ្ទះមួយខ្នង ដែលជាខ្នងផ្ទះលើកទី១៩១ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែននិងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ជូនគ្រួសារអតីតយុទ្ធជនពិការដោយសារសង្គ្រាមនៅព្រឹកថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២១។
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានមានប្រសាសន៍ថា គ្រួសារអតីតយុទ្ធជនពិការ នេះមានជីវភាពលំបាកខ្វះខាត គ្មានលទ្ធភាពកសាងជម្រកស្នាក់នៅបានសមរម្យ ទើបដោយមានការយកចិត្តទុកដាក់ ពីគណកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ និងមានការជួយសម្របសម្រួលពីលោក ឡង គីសឹង ស្នើសុំផ្ទះសម្តេចតេជោ តាមរយះ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានទទួលផ្ទះទី១៩១ របស់សម្តេចតេជោ ហ៊ុន សែន ដែលមានទំហំ៦មX៥ម សាងសង់ពីឈើខ្ពស់ផុតពីដី រនាបនិងជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសី និងជណ្ដើរកាច់ បច្ចុប្បន្នរស់នៅនៅឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកព្រិន្ទបាលទោ សុខ មនោ អាយុ ៦២ឆ្នាំ ចូលបម្រើកងទ័ពនៅឆ្នាំ ១៩៨៣ នៅអង្គភាពយោធាស្រុកស្ទោង ខេត្តកំពង់ធំ ត្រូវរបួសពិការជងទាំងពីរនៅក្នុងសមរភូមិដោយសារការជា់ន់គ្រាប់មីន ក្នុងឆ្នាំ១៩៨៥ ភរិយាឈ្មោះ មាស សភា អាយុ ៥៧ ឆ្នាំ មានកូននៅក្នុងបន្ទុកចំនួន ០៨ នាក់ ស្រីចំនួន ០២នាក់ ។
ក្នុងពិធីប្រគល់ផ្ទះនេះ បានជួយឧបត្ថម្ភបន្ថែម នូវអំណោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី មានអង្ករចំនួន១០០ គីឡូក្រាម មី៣កេស ទឹកត្រី១យួរ ត្រីខ១យួរ ទឹកសុទ្ធ ០៦យួរ ទឹកផ្លែឈើ ១កេស ថវិកាមួយចំនួន និងរទេះរុញសម្រាប់ជនពិការចំនួន ០១ គ្រឿងផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនដែលគិតគូរ អំពីសុខទុក្ខអតីតយុទ្ធជននៅគ្រប់ទីកន្លែង អាជ្ញាធរដែនដី និងក្រុមគ្រួសារអតីតយុទ្ធជនពិការ បានអំណរគុណដ៏សម្ដេចតេជោហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធ បណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សូមសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ច។
ដោយ ប៊ុន រដ្ឋា