អាសន្នធំហើយភូមិព្រៃឆ្ការសំបូរដោយល្បែងស៊ីសង មេប៉ុស្ត៍ថ្មីអមត្ថភាពបង្ករឲ្យមានចោរចូលកាច់កម៉ូតូយកបានសម្រេច

0

ខេត្តសៀមរាប៖ បច្ចុប្បន្ននេះប្រជាពលរដ្ឋរស់នៅ ក្នុងឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បាត់បង់ភាពកក់ក្តៅ ដោយសារតែ មានករណីចោរលួចកាច់កសោរម៉ូតូ យកទាំងយប់កណ្តាលអាធ្រាត ខណៈពុំដែលមានករណីបែបនេះកើតឡើង គឺទើបតែមានក្នុងសម័យរាជការ មេប៉ុស្ត៍រដ្ឋបាលឃុំពង្រលើ ដែលទើបតែមកកាន់តំណែងថ្មី ទើបលោកចោរ ចូលកាច់ការយកម៉ូតូដើម្បីទុកចំណងដៃផ្ញើរជូនការងារលោកមេប៉ុស្ត៍។

ប្រភពព័ត៌មានច្បាស់ការណ៍ បានឲ្យដឹងថា ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រៃឆ្ការ កំពុងតែរស់ដោយភាពភ័យខ្លាច ក្នុងការបាត់បងទ្រព្យសម្បត្តិរបស់ខ្លួន ខណៈក្នុងភូមិមានការលេងល្បែងស៊ីសង បៀរ អាប៉ោង ខ្លាឃ្លោក រួមទាំងល្បែងកន្ទុយលេខដាក់លក់ដូចទំនិញក្នុងផ្សារ ពុំមានការខ្លាចញញើតអំពីច្បាប់នោះឡើយ បើទោះបីជាមាន សេចក្តូរាយការណ៍ទៅសមត្ថកិច្ចទៅហើយក្តី ក៏ពុំមានវត្តមានសមត្ថកិច្ចចុះមមកហាមឃាត់ដែរ ការបង្កើតបនល្បែងទាំងនេះ បានបង្កើតឲ្យមានចោរលួចចោរប្លន់ និងប្រាសចាកពីគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំនុចរបស់រាជរដ្ឋាភិបាល។

តាមសេចក្តីរាយការណ៍ ពីលោក រៀម ឃី បានឲ្យដឹងថា លោកចោរ បានយកម៉ូតូបានសម្រេចបំណង ខណៈពេលដែលដឹងថា ម្ចាស់ឈ្មោះ ហំ  រង  ប្រពន្ឆ ឈ្មោះសោ តំយៃ មានកូន២នាក់ស្រីមួយប្រុសមួយ  កំពុងតែដេកលង់លក់ នៅវេលាម៉ោង១២ឈាលចូលម៉ោង១រំលងអាត្រាតយប់ថ្ងៃទី៩ខែមិថុនាឆ្នាំ២០២១ ក្នុងករណីលួចម៉ូតូនេះ ចោរបានបំពុលឆ្កែស្លាប់អស់ជាច្រើនក្បាល  រួចចូលយកម៉តូទ្រីមសង់ពណ៌ខ្នៅសេរីឆ្នាំ ២០១៧មួយគ្រឿងពាក់ស្លាកលេខ កំពង់ធំ 1J 6650 ទៅបាតដោយសុវត្តិភាព  លោកចោរបានបន្សល់តែកាតគ្រីម៉ូតូឲ្យម្ចាស់ឈឺចាប់ ខណៈមកដល់ល្ងាចនេះ ក៏ពុំមានតម្រុយណាមួយ ពីការបាត់ម៉ូតូនោះឡើយ ក្នុងនោះលោកមេប៉ុស៍ពង្រលើ កំពុងតែដុតដៃដុតជើង ស្រាវជ្រាវរកជនសង្ស័យ តែវាហាក់បីដូចជាគោរួចទើបធ្វើរបង ថ្ងៃចោរលួចទើបខំរក។

ប្រជាពលរដ្ឋ បានសំណូមពរឲ្យ លោកស្នងការនគរបាលខេត្តសៀមរាប និងលោកអភិបាលស្រុកជីក្រែង មេត្តាជួយ ណែនាំឲ្យសមត្ថកិច្ចនៃអធិការ ស្រុកជីក្រែង និងតាមបណ្តាប៉ុស្ត៍រដ្ឋបាលឃុំនានា មេត្តាពង្រឹងសមត្ថភាព ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព របស់រាជរដ្ឋាភិបាលផង ដើម្បីលុបបំបាត់ករណីចោរលួច ចោរប្លន់ និងការប្រើអំពើហឹង្សា ការជក់សេព និងជួញដូរគ្រឿងញៀន ផងទាន ។

ដោយ ខេមរា