លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចុះពិនិត្យសកម្មភាព បង្រៀន ការរៀនតាមប្រព័ន្ធ Online នៅសាលាវិទ្យាល័យស្ទឹងហាវ

0

ខេត្តព្រះសីហនុ៖ លោក ខែម រ៉ន នាយកវិទ្យាល័យស្ទឹងហាវ បានបញ្ជាក់ថា វិទ្យាល័យស្ទឹងហាវ មាន ១៥ថ្នាក់ មានសិស្សសរុប ៥៦៦នាក់ ស្រី ២៦៩នាក់ មានលោកគ្រូ អ្នកគ្រូ ៣៨នាក់ ស្រី ១៥នាក់ សិស្សានុ សិស្សបាន ចូលរៀនតាមប្រព័ន្ធ Goole Meet ចំនួន ៥១៨នាក់ សិស្សចំនួន ៤៥នាក់ មិនទាន់មានស្មាតហ្វូនប្រើប្រាស់។ ពោលគឺសិស្សានុសិស្សស្រុកស្ទឹងហាវ សិក្សាតាមប្រព័ន្ធអនឡាញ ជាង៧០% ក្នុងបរិបទ ជំងឺកូវីដ-១៩០៨-មិថុនា-២០២១នេះ។
ជាមួយគ្នានេះ លោក ខែម រ៉ន កបានឲ្យដឹងងដែរថា សាលាបានបង្កើតក្រុមទំនាក់ទំនងជាមួយសិស្ស និងមាតាបិតាសិស្សតាមរយៈកម្មវិធី ១.Facbook ២.Messenger ៣.Telegram ៤.Google Classroom ។ លោកថាក្រៅ ពីការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិកខាងលើ សាលាក៏មានការប្រើប្រាស់សន្លឹកកិច្ចការតាមបែបប្រពៃណី គឺការបែងចែកលោកគ្រូ អ្នកគ្រូចុះទៅតាមឃុំ ដោយវេចខ្ចប់កិច្ចការបញ្ជូនសន្លឹកកិច្ចការទៅមេឃុំ មេភូមិ ធ្វើការ ចែកជូនដល់សិស្សដែលគ្មានស្មាតហ្វូន ។ពេលធ្វើកិច្ចការរួចលោកមេភូមិជាអ្នកទទួលសន្លឹកកិច្ចការពីសិស្សមក
សាលារៀនវិញ ម្យ៉ាងទៀតសិស្សដែលនៅជិតសាលាអាចមកយកសន្លឹកកិច្ចការនៅសាលាបាន ពេលធ្វើរួចយក មកសាលាវិញ ។
នាព្រឹកថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០២១ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងឱកាសនោះលោកចុះពិនិត្យសកម្មភាព បង្រៀន ការរៀនតាមប្រព័ន្ធ Online នៅសាលាវិទ្យាល័យស្ទឹងហាវ
លោកបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ លោកនាយក លោកគ្រូ អ្នកគ្រូ ក្នុងការ បង្រៀនតាមប្រព័ន្ធអនឡាញ ក្នុងសម័យការរីករាលដាលនៃជំងឺកូវីដ-១៩ នឹងជំរុញដល់សិស្ស ទាំងអស់បានចូល រួមក្នុងការបង្រៀនតាមប្រព័ន្ធអនឡាញឲ្យបានគ្រប់ៗគ្នាជាពិសេសដោយមានការចូលរួមពីអាណាព្យាបាលសិស្សផងដែរ។លោកអភិបាលខេត្តបានជំរុញដល់មន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុត្រូវបន្តពង្រឹង ចំពោះ ការសិក្សារបស់សិស្សានុសិស្សនៅទូទាំងខេត្តព្រះសីហនុតាមប្រព័ន្ធអនឡាញធ្វើយ៉ាងណាដើម្បីឲ្យប្អូនៗសិស្សានុសិស្សបានសិក្សាគ្រប់ៗគ្នាទាំងនៅទីប្រជុំជនក៏ដូចជានៅតាមជនបទក្នុងបរិបទនៃជំងឺកូវីដ១៩ដែលកំពុងមានការឆ្លងរីករាលដាលនាពេលបច្ចុប្បន្នដោយអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់តាមគោលការណ៍របស់ក្រសួងអប់រំយុវជននិងកីឡា។
សូមបញ្ជាក់ថា នៅខេត្តព្រះសីហនុមានវិទ្យាល័យចំនួន៩ អនុវិទ្យាល័យមានចំនួន ១៨ និងសាលា បឋមសិក្សាមានចំនួន ៧២ ។ សិស្សរៀនតាមប្រព័ន្ធអនឡាញនាដើមឆ្នាំសិក្សា២០២០-២០២១ មានចំនួន ៤២.៩៨១នាក់ ស្រី ២១.៤១១នាក់។ចំនួនសិស្សរៀនពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិកមាន ចំនួន ៦៧.០៩%៕នាគសមុទ្រ