ប្រជាកសិករ​ខេត្តកំពង់ធំ កំពុងកាកកបនិងដំណាំផ្លែសៅម៉ៅ

0

ខេត្ត​កំពង់ធំ​ : ចំការ​ធូរេន​ សាម៉ៅ​ មង្ឃុត​ នៅខេត្ត​កំពង់ធំ. ដែលមានឈ្មោះល្បីថា​ មានរស់ជាតិឆ្ងុយឆ្ងាញ់ បានកំពុងបង្កើនចំណូលដល់ម្ចាស់​ចំការ​យ៉ាងកាក់កបជាទីពេញចិត្ត ក្នុងមួយរដូវបានដល់ទៅជាងមួយម៉ឺនដុល្លា​ ក្នុង​ទំហំ​ផ្ទៃដី​ត្រឹមតែពីរហិចតាប៉ុណ្ណោះ។

អ៊ំស្រីញ៉ែមសុខុម ជាម្ចាស់ចម្ការ បានឲ្យដឹងថា បានប្រកបមុខរបរ ដាំដំណាំ ធុរេន សៅម៉ៅ មង្ឃុត និងដំណាំរួមផ្សំ នៅក្នុងចំការ ក្នុងផ្ទៃដី 2 ហិចតា អាចរកចំណូលបាន ចំពោះតែសៅម៉ៅ មួយម៉ឺនដុល្លារ ក្នុងមួយរដូវ ចំណែក ដំណាំផ្សេងៗ និងបានប្រមូលផល ជាបណ្ដើរបណ្ដើរ ហើយការ ដាំដំណាំនេះ ក្នុងរយៈពេល 6 ឆ្នាំមកហើយ ចំណែកដំណាំសៅម៉ៅ ដាំបាន 3 ឆ្នាំ នឹងអាចទទួលផលបា។
លោកស្រី ហ៊ុន នូ បានឲ្យដឹងថា បច្ចុប្បន្ន មានប្រជាពលរដ្ឋជាច្រើន បានមកលើក សោរមកពីចម្ការរបស់គាត់ ទៅលក់ដើមថ្នល់ បានចំណូលកាត់ក ដោយសារអ្នកធ្វើដំណើរឆ្លងកាត់ ចូលចិត្តពិសារ សៅម៉ៅដែលបេះភ្លាម មានដូចជាតិឈ្ងុយឆ្ងាញ់ នោះជារបស់ខ្មែរពិត គ្មានសារធាតុគីមី និងមានការគាំទ្រ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ជាច្រើន។
លោកស្រីហ៊ុននូ បានបន្តទៀតថា ដំណាំ ធុរេន សៅម៉ៅ មង្ឃុត និងកូនដំណាំផ្សេងៗ ត្រូវបានយកមកលក់ ចែកចាយបន្ត ជូនដល់បងប្អូនប្រជាពរដ្ឋ ដែលមានបំណង ចង់ដាំដំណាំនេះ ដើម្បី ដើម្បីបង្កើនចំណូល នៅថ្ងៃអនាគត ក្នុងនោះ ក៏មានការកុម្ម៉ង់ទិញពីច្រើនផងដែ។

លោក​ប៉ែន​ វណ្ណ​រិទ្ធ​ប្រធានមន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​កំពង់ធំ.បានជំរុញ​ឲ្យប្រជាកសិករនៅក្នុងខេត្តកំពង់ធំ បន្តដាំដុះដំណាំហូបផ្លែ ដើម្បី​បង្កើត​មុខរបរ​ និងបង្កើនចំណូលរយះពេលយូរ​ ក្នុង​គឺអនុញ្ញាតឲ្យមានការប្រើប្រាស់ សារធាតុថ្នាំ តាមបច្ចេកទេសស្តង់ដារ ដែល ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អនុញ្ញាតឱ្យប្រើប្រាស់ តាមកម្រិតដែលបានកំណត់​ ដើម្បីចៀសវាង មានផលប៉ះពាល់ ឱសុខភាព។

ជាក់ស្តែង​ ប្រជាកសិករ​មួយចំនួន.ដែល​រស់នៅ​ភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្ត​កំពង់ធំ​ បានចាប់អាជីព ដាំដំណាំ​ ធូរេន​សាម៉ៅ មង្ឃុត​ រួមទាំងដំណាំហូបផ្លែមួយចំនួនទៀត និងអាចប្រមូលផលបានកាក់កប ជូយឲ្យជីវភាពបានល្អប្រសើរ។
ដោយ​ប៊ុន​រដ្ឋា​