កសិករជាង២ពាន់គ្រួសារទទួលបានពូជដំណាំផ្សេងៗ ពីមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត!

ខេត្តស្ទឹងត្រែង៖ពូជដំណាំសាកវប្បកម្ម និងដំណាំកសិ-ឧស្សាហកម្ម ត្រូវបាន រដ្ឋបាលខេត្ត និងមន្ទីរកសិកម្មរុក្ខាប្រម៉ា
ញ់ និងនេសាទខេត្តស្ទឹងត្រែង ចុះចែកជូនដល់ប្រជាពលរដ្ឋនៅតាមបណ្ដាឃុំ/ស្រុក/ក្រុង ប្រមាណជាង២ពាន់គ្រួសារក្នុងការចូលរួមចំណែកដោះស្រាយនូវសន្តិសុខស្បៀង និងបង្កើនប្រាក់ចំណូលលើក្រុមគ្រួសារកសិករនីមួយៗផងដែរ។

នៅក្នុងពិធីចែកពូជដំណាំកសិកម្មនាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះដែរមន្ត្រីជំនាញបានធ្វើការណែនាំពីវិធីបច្ចេក
ទេសបង្ហាញជូនដល់បងប្អូនប្រជាកសិករ ក្រោយទទួលយកពូជដំណាំទាំងនេះទៅដាំដុះឲ្យទទួលបាននូវទិន្នផលខ្ពស់។ក្នុងសកម្មភាពចុះចែកពូជដំណាំផ្សេងៗនោះ លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថាៈដំណាំដែលចែកជូនដល់សមាជិកបណ្តុំអាជីវកម្ម ទាំង
អស់រួមមានៈដំណាំស្រូវ.ក្រូចពោធិ៍សាត់.ចន្ទី.និងឬស្សីផ្អែម រួមទាំងសម្ភារៈកសិកម្មមួយចំនួនទៀត ។ លោកថាៈពូជទាំងអស់ដែលមន្ទីរកសិកម្មចែកជូនប្រជាពលរដ្ឋខាងលើនេះ គឺជាពូជថ្មីដែលធន់និងអាកាសធាតុ ធន់និងជំងឺ ថែមទាំងផ្ដល់នូវទិន្នផលយ៉ាងច្រើនផងដែរ ។

យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្ទឹងត្រែង បានបង្ហាញថាៈផលិតផលសម្រេចបានកន្លងមកនេះ បណ្ដុំអាជីវកម្មទូទាំងខេត្តសរុប១២៧ស្មើនិងជាង៥ពាន់គ្រួសារ ។ បណ្ដុំអាជីវកម្មទាំងនោះមានដូចជាៈបណ្ដុំអាជីវកម្មកៅស៊ូ.ស្វាយចន្ទី.ស្រូវ
ដំឡូងមី.ស្វាយកែវរមៀត.ការចិញ្ចឹមមាន់.ជ្រូក.គោ.ឫស្សីផ្អែម.ម្នាស់.ក្រូចពោធិ៍សាត់.ត្រី និងបន្លែជាដើម ។

ជាមួយគ្នានោះ ឯកឧត្តម ម៉ុម សារឿនអភិបាលខេត្តស្ទឹងត្រែង បានមានប្រសា
សន៍ផងដែរថាៈនាដើមរដូវវស្សានេះ គឺជាឱកាសសម្រាប់បង្ករបង្កើនផលរបស់កសិករទូទាំងខេត្ត សុំឲ្យកសិករទាំងអស់រួសរាន់ខិតខំដាំដំណាំក្រោយពីបានពូជពីមន្ទីរកសិកម្មបានផ្ដល់ជូនទៅ ។ ឯកឧត្ត
មអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ និងជំរុញដល់កសិករ ឲ្យដាំដំណាំទាន់ដើមរដូវវស្សា និងចិញ្ចឹមសត្វឲ្យបានកាន់តែច្រើន និងបន្ថែមលក់ទៅកាន់ទីផ្សារ ដើម្បីផ្គត់ផ្គង់ក្នុងជីវភាពប្រចាំ ៕