9 dead after building collapses in South Korea: Reports

មនុស្ស៩នាក់បានស្លាប់ និង៨នាក់ទៀត បានរងរបួសធ្ងន់ ក្នុងហេតុការបាក់អគារមួយ ក្នុងភាគខាងត្បូងនៃប្រទេសកូរេ។ ហេតុការណ៍បាក់កាលពីថ្ងៃពុធកន្លងមកនោះ ថែមទាំងបានបង្កជាកម្ទេចបាក់គ្របលើរថយន្តក្រុងមួយ ដែលស្ថិតក្បែរកន្លែងកើតហេតុនោះទៀត។ ទីភ្នាក់ងារអេភី បានរាយការណ៍ថា ក្រុមសង្គ្រោះបានធ្វើដំណើរចុះសង្គ្រោះមនុស្សក្នុងទីកន្លែងកើតហេតុនោះ និងបានរកឃើញអ្នករងរបួសធ្ងន់ចំនួន៨នាក់។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ ថាតើអ្នករងរបួសទាំងនោះ គឺជាជនរងគ្រោះស្ថិតក្នុងរថយន្តក្រុង ឬស្ថិតក្នុងអគារដួលរលំនោះឡើយ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ថាតើមានមនុស្សបានស្ថិតក្នុងអគារនោះដែរឬទេក្នុងពេលដែល មាន ការបាក់រំលំអគារនោះ។ យោងតាមសេចក្តីរាយការណ៍របស់កាសែត យុងហាប់ ភាគច្រើននៃមនុស្សដែលរងគ្រោះ គឺជាអ្នកដំណើរដែលស្ថិតក្នុងរថយន្តក្រុង។ សេចក្តីរាយការណ៍បង្ហាញថា អាចមានរថយន្តតូចចំនួន២គ្រឿងទៀត ស្ថិតក្នុងគំនរបែកបាក់នោះ ប៉ុន្តែប៉ូលីស បានបញ្ជាក់ថា រថយន្តតូចទាំងនោះ បានរួចផុតយ៉ាងប្រផិត ប្រផើយក្នុងហេតុការណ៍បាក់រលំនោះ។ ក្រុមសង្គ្រោះ ត្រូវគេរាយការណ៍ថាកំពុងធ្វើកិច្ចការជួយសង្គ្រោះដោយ ខ្លាចក្រែងមានមនុស្សស្ថិតជាប់ក្រោមគំនរដែលបាក់សង្កត់នោះ៕