លោក ឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី នាំអំណោយឧបត្ថម្ភដល់កងកម្លាំងប្រជាការពាររស់នៅ សង្កាត់លេខ៤ការលំបាក ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩

0

ខេត្តព្រះសីហនុ៖លោ កឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង លោកជំទាវ ហេង គីមជី នារសៀលថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២១ បានអោយតំណាង នាំយកអំណោយ ជាស្បៀងអាហារ មកចែកជូនដល់ប្រជាការពារសង្កាត់លេខ៤ ចំនួន៤៥នាក់ដើម្បីជួយសម្រួលការលំបាក ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។
ស្បៀងអាហារ លោកឧកញ៉ា ទៀ វិចិត្រ និង លោកជំទាវហេង គីមជី ផ្តល់ជូនប្រជាការពារសង្កាត់ លេខ ៤នាពេលនេះ ក្នុងមួយនាក់ទទួលបាន:១. អង្គរ ចំនួន២៥គីឡូ. មី ចំនួន០១កេស. ត្រីខ ចំនួន១០កំប៉ុង.សាច់ក្រក ចំនួន០១គីឡូ.ត្រីងៀត ចំនួន០១គីឡូ.ប្រេងឆា ចំនួន០១ដប។
ជាមួយគ្នានេះដែរ លោកឧកញ៉ា ទៀ វិចិត្រ និង លោកជំទាវ ហេង គីមជី ក៏បានឧបត្ថម្ភអាកុល ចំនួន ០២(ពីដុង)ស្មើរនិង៦០លិត្រ សំរាប់ប្រើប្រាស់ក្នុងសាលាសង្កាត់លេខ៤ ផងដែរ។
លោក សេង នីម ចៅសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ក្នុងនាមថ្នាក់ដឹកនាំ អជ្ញាធរសង្កាត់៤ បានថ្លែអំណរអរគុណដល់ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ ហេង គីមជី ដែលបាននាំអំណោយមកឧបត្ថម្ភជួនបងប្អូនប្រជាការពារ ដែលជួបការលំបាកក្នុង ជីវភាពប្រចាំ ។ អំណោយ ឧត្ថម្ភរបស់លោក ឧកញ្ញ៉ា និងលោកជំទាវ នាពេលនេះគឺមានតម្លៃខ្លាំងណាស់ សំរាប់ ពួកគាត់។
គួររំលិកផងដែរថា ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ដែលបានកើត ឡើងរយៈជាង២ឆ្នាំកន្លងមកនេះ លោក ឧកញ្ញ៉ា ទៀ វិចិត្រ និងលោកជំទាវ តែងតែ បរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លូនឧបត្ថម្ភដល់ កងម្លាំងប្រដាប់ អាវុធ .មន្រ្តីរាជការ.បងប្អូនប្រជាការពារ ដែលឈរជើងបំពេញការងារ តាម គោលដៅ ចត្តាឡីស័ក.និងប្រជាពលរដ្ឋ ក្រីក្រ .ព្រមទាំងបានរូមចំណែកយ៉ាងសកម្មជាមួយនិងសាខាកាក បាទក្រហម កម្ពុជាខេត្តព្រះសីហនុផងដែរ៕
នាគសមុទ្រ