អំណោយក្រុមហ៊ុនsmartចែកប្រជាពលរដ្ឋទីទាលក្រ ២០០គ្រួសារនៅក្នុងឃុំ គោក បាល្លង័ស្រុកមង្គលបូរី

កន្លងទៅថ្មីៗនេះក្រុមហ៊ុនទូរសព្ទស្មាត Smart បានចូលរួមបរិច្ចាកនូវអំណោយមនុស្សធម៌ ចែកជូនបងប្អូនប្រជាពលរដ្ឋ ជួបការលំបាកផ្នែកជីវភាព ក្នុងកាលៈទេសៈកូវីដ ១៩ចំនួន ២០០គ្រួសារក្នុងឃុំ គោក បាល្លង័ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុ រាត្រី បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមហ៊ុន ស្មាត ដែលបានចូលរួមជួយផ្ដល់នូវអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋកំពុងជួបនូវការលំបាក ក្នុងអំឡុងជំងឺឆ្លងរាតត្បាតកូវី19 នេះគឺជាសណ្ដានចិត្ត ចែករំលែកនិងជាការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ឯកឧត្តម អ៊ុ រាត្រី បន្តថា ក្រោយដែលបានយកមកដល់ជូនបងប្អូន លោកតាលោកយាយ នាពេលនេះគឺមានភាពតិចតួចប៉ុណ្ណោះ ដូចនេះបងប្អូនត្រូវប្រឹងប្រែងប្រកបរបរ បន្ថែមដូចជាដាំដំណាំ បន្លែបង្កា ចិញ្ចឹមសត្វផ្សេងៗ ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារបានមួយកម្រិត។ ជាចុងក្រោយឯកឧត្តមបានធ្វើការផ្ដាំផ្ញើដល់បងប្អូន អុំពូមីងទាំងអស់ ចូលបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ នៃការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលនៃការប្រឈម រីករាលដាលនៃជំងឺកូវីដ19 ជាសកល ហើយប្រទេសកម្ពុជាយើង នៅមិនទាន់ថមថយនៅឡើយ ដូចនេះសូមបងប្អូនអនុវត្តគោរព តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល គឺ3 ការពារ 3 កុំ នឹង 2ចូលរួម។ អំណោយដែលបានផ្ដល់ជូននាពេលនេះ 1គ្រួសារៗទទួលបានអង្ករ 10 គីឡូក្រាម មី1កេស ត្រីខ 1 យួរ និងទឹកស៊ីអុីវ 1 យួរ។ដោយ៖ ឃិន គន្ធា