អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ចាម និងសប្បុរសជន ផ្តល់ថវិកា ជូនគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម

កំពង់ចាម : អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ចាម និងសប្បុរសជន នានា នៅ ព្រឹក ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២១នេះ បាន នាំយក ថវិកា ផ្តល់ ជូន គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ ខេត្តកំពង់ចាម ក្រោម ការ ស្វាគមន៍ របស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង អភិបាលរង នៃគណៈអភិបាលខេត្ត សម្រាប់ យកទៅប្រេីប្រាស់ ក្នុង យុទ្ធនាការ បង្ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ និង ផ្គត់ផ្គង់ ដល់ ប្រជាពលរដ្ឋ ដែល កំពុង ធ្វើចត្តាឡីស័ក ក្នុងខេត្តកំពង់ចាមផងដែរ ។

ឆ្លៀត ក្នុង ឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែងអំណរគុណ យ៉ាង ជ្រាលជ្រៅ ចំពោះ អ្នក តំណាងរាស្រ្ដមណ្ឌលកំពង់ចាម និង សប្បុរសជននានា ដែលបាន នាំយក ថវិកា សរុប ចំនួន ២១៨០ដុល្លារ និង ៨លានរៀល ប្រគល់ ជូន គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ ខេត្តកំពង់ចាម សម្រាប់ យកទៅប្រេីប្រាស់ ជាប្រយោជន៍ក្នុង យុទ្ធនាការ នានា ដើម្បី ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ ឆ្លង រាតត្បាត ដ៏ កាច សាហាវ នេះ ដែលជាការ ចូលរួម រំលែក ចំពោះ ទុក្ខលំបាក និង ការខ្វះខាត របស់បងប្អូន ពលករ ចំណូល ស្រុក ក៏ដូចជា អ្នក ពាក់ព័ន្ធនឹង ព្រឹត្តិការណ៍ ២០កុម្ភៈ ដែល កំពុង ធ្វើចត្តាឡីស័ក ខណៈ កម្ពុជា កំពុង ស្ថិត ក្នុង ដំណាក់កាល រួមគ្នា ដេីម្បី ប្រយុទ្ធ ប្រឆាំង ជាមួយនឹង វីរុស កូរ៉ូណា ដ៏ កាច សាហាវ នេះ ផង ដែរ ៕