រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ទៀតហើយនៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានឲ្យដឹងថា ខេត្តស្ទឹងត្រែង រកឃើញអ្នកវិជ្ជមានជម្ងឺកូវីដ-
១៩ ចំនួន៥នាក់ក្នុងថ្ងៃទី១៤មិថុនានេះ ដែលបានធ្វើដំណើរពីភ្នំពេញចូលមកខេត្តស្ទឹងត្រែង ឆ្លងកាត់ព្រំប្រទល់ខេត្តក្រចេះ និងស្ទឹងត្រែង ។

ក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ដែលប្រចាំការចំណុចគោលដៅព្រំប្រទល់ខេត្ត និងខេត្ត បានត្រួតពិនិត្យសុខភាព និងយកសំណាកវិភាគរហ័សពីអ្នកធ្វើដំណើរឆ្លងកាត់ ឬក៏ចូលមកក្នុងខេត្ត ចំពោះអ្នកសង្ស័យពាក់ព័ន្ធ និងជម្ងឺកូវីដ-១៩ ។ ក្នុងនោះបានរកឃើញករណីវិជ្ជមានចំនួន៥នាក់និងមានអ្នកប៉ះពាល់ផ្ទាល់ចំនួន៣នាក់ ក្នុងនោះរួមមាន៖
-ទី១.ឈ្មោះ ដុំ សាវឿន ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
-ទី២.ឈ្មោះ វ៉ាន់ សង ភេទស្រី អាយុ
៣៩ឆ្នាំ ទីលំនៅស្រុកគងពិសី ខេត្តកំពង់
ស្ពឺ.អ្នកទាំងពីរជាប្តីប្រពន្ធនិងគ្នា នឹងបានមកពីខេត្តកំពង់ស្ពឺ ។
-ទី៣.ឈ្មោះ ពេជ្រ កែវ ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកពីរាជធានីភ្នំពេញ ។
-ទី៤.ឈ្មោះ សេម សុជាតិ ភេទប្រុស
អាយុ២២ឆ្នាំ ទីលំនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មកពីរាជធានីភ្នំពេញ ។ និងទី៥.ឈ្មោះ ផត សាន់ ភេទ
ស្រី អាយុ២៤ឆ្នាំ ទីលំនៅស្រុកបូរីអូរស្វា
យសែនជ័យ ខេត្តស្ទឹងត្រែង មកពីប្រទេ
សថៃ ។ អ្នកវិជ្ជមានកូវីដ-១៩ ខាងលើបានដាក់ឲ្យសម្រាកព្យាបាលនៅអគារព្យាបាលជម្ងឺកូវីដ-១៩របស់ខេត្ត ។

បច្ចុប្បន្នគិតត្រឹមថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ អ្នកឆ្លងជម្ងឺកូវីដ-១៩ បានកើនឡើងសរុបចំនួន២១នាក់ ស្រី១០នាក់និងអ្នកជាសះស្បើយចំនួន១០នាក់ស្រី៥នាក់ កំពុងសម្រាកព្យាបាលចំនួន
១១នាក់ ស្រី៥នាក់ ៕