ខេត្តព្រះវិហារ រកឃើញ៥នាក់ទៀតវិជ្ជមានកូវីដ១៩ ដែលពាក់ព័ន្ធនៅក្នុងពិធីភ្ជាប់ពាក្យ

ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរកឃើញចំនួន៥នាក់ទៀត ដែលមានវិជ្ជមានជំងឺកូវីដ១៩ ដែលពួកគាត់បានពាក់ព័ន្ធក្នុងពិធីភ្ជាប់ពាក្យ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ស្ថិតក្នុងភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

យោងសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃនេះ បានបញ្ជាក់ឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តព្រះវិហារ បានរកឃើញករណីជំងឺកូវីដចំនួន៣៣ករណី ក្នុងនោះបានព្យាបាលជាសះស្បើយ ៨ករណី និងកំពុងសម្រាកព្យាបាលចំនួន ២៥ករណីទៀត៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះវិហារ៖