ស្លាប់កើនដល់១៧នាក់នៅបន្ទាយអ្នកជម្ងឺកូវីដ១៩ ជនបរទេស៣នាក់ , មកពីប៉ោយប៉ែត ១ និងស្រុកមង្គលបូរី១

បន្ទាយមានជ័យ:នៅបន្ទាយអ្នកជម្ងឺកូវីដ១៩ ស្លាប់កើនដល់១៧នាក់ /ជនបរទេស៣នាក់ ។ក្នុងនោះ  អ្នកជម្ងឺសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែតម្នាក់និងមកពីមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនម្នាក់ ។

ពោលគឺនៅពេលអ្នកជម្ងឺកូវីដ ១៩ នៅទូទាំងប្រទេសស្លាប់កើនដល់៣៦១នាក់ ។

លោកហឹុល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណប្រាប់កាសែតរស្មីកម្ពុជាថ្ងៃទី១៥ខែមិថុនាថា៖ ក្រុមការងារបានរៀបចំឡតចំនួន២នៅឈាបនដ្ឋានភ្នំបាក់សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ សម្រាប់ជូនដំណើរចុងក្រោយដោយគ្មានសាច់ញាតិហែហមនូវសពអ្នកជម្ងឺកូវីដ ១៩ ចំនួន២នាក់បន្ថែមទៀតនេះកាលពីថ្ងៃទី១៤ខែមិថុនា ។

លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យធ្លាប់បានប្រាប់ថាក្នុងចំណោមអ្នកស្លាប់ដោយជម្ងឺកូវីដ ១៩ នៅខេត្តនេះចំនួនគឺភាគច្រើនជាមនុស្សចាស់ ហើយមិនទាន់បានចាក់វ៉ាក់សាំង  ហើយក៏បានឈឺ ហើយស្លាប់មុនមកដល់ពេទ្យ ។

ប៉ុន្តែ លើកនេះ ទើបមានអ្នកជម្ងឺកូវីដ ១៩  ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

ក្នុងនោះក៏មានជនបរទេសគឺឥណ្ឌូនេស៊ី២នាក់និងថៃ១នាក់់ ផងដែរ ៕ដោយះ ឃិន គន្ធា