ឆេះផ្សាររោងក្លឿរបស់ថៃទៀតហើយ ,ទំនិញអាជីវករខ្មែរក្នុង២ឃ្លាំងរងការខូចខាត

បន្ទាយមានជ័យ ៖ នៅតែមានអគ្គីភ័យឆបឆេះឡើងទោះនៅរដូវវស្សាភ្លៀងធ្លាក់ក៏ដោយក្នុងផ្សាររោងក្លឿរបស់ថៃនាឃុំប៉ារ៉ៃស្រុកអារញ្ញប្រាថេតខេត្តស្រះកែវប្រទេសថៃទល់មុខក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ។

លើកនេះគឺអគ្គីភ័យដែលអាចបង្កឡើងដោយទុស្សខ្សែភ្លើងដូចមុនៗបានបង្កឆេះទាំងស្រុងឃ្លាំងស្តុកខោអាវគីម កំរាលព្រំ និងកន្ទេល របស់អាជីវករខ្មែរ និងថៃនៅផ្សារផៃលីននៃក្រុមផ្សារោងក្លឿ កសលពីវេលាម៉ោង៩យប់នាទី ថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២១ដែលស្ថិតនៅទល់មុខផ្សារBig-Cស្ថិតក្នុងភូមិដងងូ ឃុំប៉ារ៉ៃ ស្រុកអរញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។

ប្រភពព័ត៌មានដែលបានស្រង់សំដីសមត្ថកិច្ចថៃបានឲ្យដឹងថា៖ឃ្លាំងដែលឆេះនេះជាឃ្លាំងដែលខ្មែរបានជួលទុកដាក់កំរាលព្រំ កន្ទេល​ធំ និងខោអាវគីម គឺឃ្លាំងK-72និងK73។

តាមអ្នកយាមឃ្លាំងបានអោយដឹថា ៖ មុនកើតហេតុ មានការឆ្លងចរន្តអគ្គីសនីពីលើដំបូលឃ្លាំង ហើយផ្កាភ្លើងបានធ្លាក់មកក្នុងឃ្លាំង ដែលផ្ទុករក្រណាត់ក័បង្កបណ្តាលឲ្យមានការឆាបឆេះលឿនខ្លាំង។ក្នុងនោះធ្វើឲ្យឃ្លាំងចំនួនពីរត្រូវខូចខាតទាំងស្រុង។និងឃ្លាំងក្បែរគ្នានោះរងផលប៉ះពាល់។

សមត្ថិច្ចថៃបន្តថាគិតត្រឹមព្រឹកថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២១នេះ នៅមិនទាន់អាចសន្និដ្ឋានទាំងស្រុងថា មកពីទុស្សេខ្សែភ្លើងនោះ ។ប៉ុន្តែ មិនទាន់រកអំណះអំណាងផ្សេងដែលផ្ទុយពីនេះ ដើម្បីបន្ធូរបន្ទុកទៅលើបច្ចេកទេសបណ្តាញនៃក្រុមហ៊ុនអគ្គីសនីនោះ ។

ចំណែកអាជីវករខ្មែរដែលនៅនឹងឃ្លាំងផ្ទាល់សន្និដ្ឋានថាទាំងសំបកឃ្លាំងនិងសម្ភារៈដែលបានរងការបំផ្លាញដោយអគ្គីភ័យនេះ អាចអស់គិតទឹកប្រាក់ប្រមាណជាង៥.០០០.០០០បាត/ប្រាក់ថៃ ៕ដោយះឃិន គន្ធា