ប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យបច្ចុប្បន្នអញ្ជើញសួរសុខទុក្ខ ថ្នាក់ដឹកនាំនិងជាអភិបាលជំនាន់ទី១នៃខេត្តបន្ទាយមានជ័យ

0

បន្ទាយដោយ ឃិន គន្ធាខេ

បន្ទាយមានជ័យ:ប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យបច្ចុប្បន្ន ដែលដឹកនាំដោយឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តជំនាន់ទី១១ ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត កាលពីរសៀលថ្ងៃទី១៥ខែមិថុនា២០២១ បានអញ្ជើញសួរសុខទុក្ខដ៏ស្និតស្នាល សាមញ្ញជាមួយ លោកអ៊ិត លឿ អតីតថ្នាក់ដឹកនាំឬជាអភិបាលខេត្តឬប្រធានគណៈកម្មាធិការប្រជាជនខេត្តបន្ទាយមានជ័យ(៧មករា១៩៨៨-៩១) និងជាអតីតប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ប្រធានអភិវឌ្ឍន៍ជនបទភូមិភាគពាយ័ព្យនិងលោកស្រីលឹម សុថាវី ជាភរិយានភគេហដ្ឋានក្បែរកាដ្ឋានវាយថ្មនាភូមិភ្នំធំត្បូងឃុំអូរប្រាសាទស្រុកមង្គលបូរី ។

ជាការឆ្លើយតប លោកអ៊ិត លឿ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនិងប្រតិភូដែលឆ្លៀតពេលដ៏មមាញឹកពីការងារប្រចាំថ្ងៃ ពិសេសការទ្រោលសភាពការណ៍ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ការដោះស្រាយជីវភាពពលរដ្ឋនិងសភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់ ភូមិឃុំមនាសុវត្ថិភាព ហើយបញ្ជូនប្រតិភូនានានិងលើកនេះ ទៅសួរសុខទុក្ខលោកនិងភរិយា ។
លោកអ៊ិត លឿ សព្វថ្ងៃមានអាយុ៧២ឆ្នាំ តែក៏ទ្រុឌទ្រោមណាស់ហើយដែរ ។ចំណែកភរិយា គឺលោកស្រីលឹម សុថាវី មានអាយុទើបតែ៦៥ឆ្នាំ ប៉ុន្តែមានជម្ងឺប្រចាំកាយមានទឹកនោមផ្អែម ដំបៅជើង ខូចក្រលៀន ។ ប្តីប្រពន្ធមានកំណើតជាខ្មែរកាត់សៀមភាគឦសាន ហើយស្រុកកំណើតនៅនឹងឃុំអូរប្រាសាទនេះ បានសាងគ្រួសារក្នុងវ័យចំណាស់ដែរហើយៗមិនមានកូនបន្តពូជឡើយ ។
នាឱកាសនោះប្រតិភូក៏បានផ្តល់អំណោយរួមមាន ១.អង្ករផ្កាម្លិៈ ៥០គក្រ ២.ត្រីខកំប៉ុង ៣យួរ ៣.ទឹកសុទ្ធវីតាល់ ៥កេះ ៤.ទឹកស៊ីអ៊ីវ ៣យួរ ៥.ទឹកត្រី ៣យួរ ៦.មី. ៤កេះ ៧.ថវិកា ១.០០០.០០០រៀល។
និងបន្ថែមថវិកាផ្ទាល់ខ្លួនរបស់លោកអភិបាលចំនួន៥០០ដុល្លាសរអា និងថវិការដ្ឋបាលស្រុកមង្គលបូរីចំនួន៥០មឺុនរៀល ។
នេះជាការសួរសុខទុក្ខលើកទី៤ បន្ទាប់ពីប្រតិភូមន្ទីរអភិវឌ្ឍន៍ជនបទនិងប្រធានក្រុមការងារខេត្តចុះជួយស្រុកមង្គលបូរី ,ប្រតិភូមន្ទីរហិរញ្ញវត្ថុខេត្ត, សាខាកាកបាទក្រហមកម្ពុជាខេត្ត នាពេកកន្លងមក តែក្នុងឆ្នាំ២០២១ នេះ ។
សូមរំលឹកថា ខេត្តបន្ទាយមានជ័យត្រូវបានបង្កើតឡើងដោយក្រឹត្យក្នុងចុងឆ្នាំ១៩៨៧ ដោយបានកាត់យកតំបន់៥ស្រុកខាងជើងនៃខេត្តបាត់ដំបង មានស្រុកមង្គលបូរី ស្រុកសិរីសោភ័ណ (បច្ចុប្ប្ន្នមានស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែតនិងស្រុកម៉ាឡៃថែម ) ស្រុកព្រះនេត្រព្រះ ស្រុកភ្នំស្រុកនិងស្រុកថ្មពួក( បច្ចុប្បន្នមានស្រុកស្វាយចេកថែម) និងកាត់យកស្រុក១នៃខេត្តសៀមរាប ឧតកតរមានជ័យគឺស្រុកបន្ទាយអម្ពិល ។ខេត្តបន្ទាយមានជ័យត្រូវបានសម្ពោធដាក់អោយដំណើរការនាថ្ងៃទី ៧ខែមករាឆ្នាំ១៩៨៨ ក្រោមអធិបតីភាពសមមិតកតប៊ូ ថង អនុប្រធានក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រី ។
ថ្នាក់ដឹកនាំខេត្តនេះ(គិតតែប្រធានគណៈកម្មាធិការប្រជាជនឬអភិបាលខេត្ត មិនគិតលេចាបក្សនិងប្រធានក្រុមប្រឹក្សា) ពីដំបូងមកទល់បច្ចុប្បន្នមាន១១រូប/ជំននាន់ហើយ ៕