ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខ បុគ្គលិក នៅមណ្ឌលសុខភាពមៀន

កំពង់ចាម: ឯកឧត្តម វេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម រួមនឹង សហការី នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១ នេះ បាន អញ្ជើញ ចុះសួរសុខទុក្ខបុគ្គលិកនៅមណ្ឌលសុខភាពឃុំមៀន នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ក្នុងនាមថ្នាក់ដឹកនាមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ឯកឧត្តម ប្រធានបាន ផ្តល់នូវសម្ភារមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងមណ្ឌលសុខភាពឃុំមៀន។ រួមមាន ម៉ាស៊ីនបាញ់កម្ដៅមានជើងទម្ររមួយដើម អាកុល មួយកាដុង៥លីត្រ ម៉ាសបួនប្រអប់ ថវិកាចំនួន ១០០ដុល្លារ សម្រាប់កសាងសង់រោងដាក់ម៉ូតូ និង សម្រាប់បុគ្គលិកម្នាក់ទទួលបាន សាប៊ូកក់សក់១ដប សាប៊ូ ដុសខ្លួន១ដុំ និងថ្នាំដុសធ្មេញ១ ផងដែរ។

ឯកឧត្តម ប្រធានមន្ទីរបានមានប្រសាសន៍ថា បុគ្គលិកត្រូវចេះរួមគ្នា បម្រើប្រជាពលរដ្ឋ ឲ្យបានល្អនិងចេះស្រលាញ់គ្នា និងថែរក្សាសុខភាពឲ្យបានល្អ ដោយត្រូវរួមគ្នាធ្វើ រួមគ្នាគិត រួមគ្នាអនុវត្តការងារឲ្យបានល្អប្រសើរ ផងដែរ ៕