រកឃើញអ្នកវិជ្ជមានកូវីដថ្មីចំនួន២២ នាក់ នៅស្រុកបរិបូណ៌ក្នុងចំណោម ៧៨ នាក់ជាកម្មករដែលធ្វើការនៅក្នុងរោងចក្រ ស្រុកក្រគរ ខេត្តពោធិ៍សាត់

កំពង់ឆ្នាំង ព័ត៌មានជាបឋមដែលអ្នកយកព័ត៌មានយើងទទួលបាននៅព្រឹកថ្ងៃទី ១៧ ខែមិថុនាឆ្នាំ២០២១នេះលោក វេជ្ជ
បណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបានបញ្ជាក់ឲ្យដឹងតាមទូរសព្ទថា នៅល្ងាចថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ក្រុមការងារខេត្តកំពង់ឆ្នាំងបានរកឃើញកម្មករ ចំនួន ២២នាក់ រស់នៅក្នុងស្រុកបរិបូណ៌មានវិជ្ជមានកូវីដ១៩ តាមឧបករណ៍តេស្តរហ័ស ក្នុងចំណោម ៧៨ នាក់ ជាកម្មករធ្វើការនៅក្នុងរោងចក្រ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោក ប្រាក់វ៉ុន បានបញ្ជាក់ថានេះគ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះមិនទាន់យកជាផ្លូវការទេ ដោយយើងត្រូវបញ្ជូនសំណាកពួកគាត់យកទៅវិទ្យាស្ថានប៉ាស្ទ័រក្រុងភ្នំ ពេញបន្តទៀត ដោយឡែកអ្នក មានវិជ្ជមានខាងលើនេះយើងនឹងរៀប
ចំឲ្យពួកគាត់សម្រាកព្យាបាលនៅក្នុងស្រុកបរិបូណ៌តែម្ដង ចំណែកអ្នកអវិជ្ជមានត្រូវឱ្យគាត់ធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចិត្តាឡីស័ក ក្នុងស្រុកបរិបូណ៌ ។

ដោយឡែក ឯកឧត្តម អម សុភា អ ភិបាលរងកំពង់ឆ្នាំង និងប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្តកំពង់
ឆ្នាំង បានបញ្ជាក់អោយដឹងថាប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់
ឆ្នាំង ចំនូន ៨១៨នាក់ បានទៅធ្វើជាកម្មកររោងចក្រនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ហើ យនៅល្ងាចថ្ងៃទី ១៦ ខែមិថុនា កម្ម ករចំនួន ៧៨ នាក់មានអាការៈមិនស្រួលខ្លួនបានមកធ្វើសំណាក និងធ្វើតេស្តនៅមន្ទីរពេទ្យស្រុកបរិបូណ៌ ដោយមានការសហការរបស់មន្ទីរការងារខេត្តពោធិ៍សាត់ និងមន្ទីរការ ងារខេត្តកំពង់ឆ្នាំងផងដែរ ក្នុងនោះយើង រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ២២នាក់ ប៉ុន្តែនេះគ្រា ន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះមិនទាន់ជាផ្លូវការនៅឡើយទេ ៕
សុខ គឹមសៀន