បំផ្លាញចោលនូវស្រាថ្នាំប្រល័យយីហោតាំងគួយជាង២៧.០០០ដបដែលលប្រមូលពីឆ្នាំទៅ ក្រោយបង្កអោយអ្នកផឹក៧នាក់ស្លាប់និងពុលរាប់សិបនាក

បន្ទាយមានជ័យ៖មន្ត្រីអាជ្ញាធរដែនដី សមត្ថកិច្ចអយ្យការ ពាណិជ្ជកម្ម និងសមត្ថកិច្ចជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(កបប)ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១ នៅស្នាក់ការមន្ទីរពិសោធន៍តូចកបបនាសង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត បានបំផ្លាញចោលនូវបំផ្លាញចោលនូវស្រាថ្នាំដ៏ប្រល័យយីហោតាំងគួយចំនួនជាង២៧.០០០ដបដែលលប្រមូលពីឆ្នាំទៅ ក្រោយបង្កអោយអ្នកផឹក៧នាក់ស្លាប់និងពុលរាប់សិបនាក ។
ក្នុងពិធីនោះ មានចូលរួមពីលោកស្រីរស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ លោកគង់ សំសារ៉េត ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត លោកដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកស្វាយ ជា អភិបាលស្តិទីស្រុកម៉ាឡៃ តនិងអនុប្រធានសាខា ប្រធានមន្ទីរពិសោធន៍ខ្នាតតូចនៃកកបសាខាខេត្តបន្ទាយមានជ័យ ។
លោកសាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(កបប)ខេត្តបន្ទាយមានជ័យបានអោយដឹងកាលពីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១ ក្នុងពិធីបំផ្លាញចោលស្រាថ្នាំយីហោតាំងគួយនិងពាក់ព័ន្ធដែលបានបង្កពុលបណ្តាលអោយស្លាប់មនុស្ស៧នាក់ថា៖ ដោយមានកិច្ចសម្របសម្រួលដឹកនាំពីអាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រួមជាមួយសមត្ថកិច្ចជំនាញក.ប.កខេត្ត បានធ្វើសកម្មភាពចុះប្រមូលយកផលិតផលស្រាថ្នាំយីហោតាំង គួយចំនួន២.៣១៣យួរស្មើនឹង២៧.៧៥៦ដប នៅតាមទីតាំងលក់ចែកចាយក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត(ច្រើនជាងគេ) ក្រុងសិរីសោភ័ណនិងស្រុកម៉ាឡៃ ព្រមទាំងស្រុកខ្លះទៀត កាលពីក្នុងអំឡុងខែមិថុនាឆ្នាំ២០២០ កន្លងមក។
លោកបានបន្តថា ៖ ផ្នែកតាមលទ្ធផលនៃរបាយការណ៍វិភាគលេខ០០៥៧៩១ និងលេខ០០៥៧៩៣ ចុះថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២០ ដែលចេញដោយមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(កបប) នានាបង្ហាញថា ក្នុងស្រាមានសារធាតុមេតាណុលខ្ពស់ហួសកម្រឹតដល់១៤%(អនុលោមភាព<០,២%) ដែលអាចបង្កអោយអ្នកទួលទានច្រើនអាចពុលស្លាប់ ។
លោកស្រីរស់ សុផានី មានប្រសាសន៍ថា ៖ ក្នុងនាមរដ្ឋបាលខេត្តនិងក្នុងនាមលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកស្រីសូមទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីជំនាញក.ប.បសាខាខេត្តបន្ទាយមានជ័យនិងអាជ្ញាធរដែនដី សមត្ថកិច្ច កងកម្លាំងនិងអ្នកពាក់ព័ន្ធដែលបាននឹងកំពុងបន្តខិតខំអនុវត្តនូវសកម្មភាពបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសទាក់ទិននឹងគុណភាព សុវត្ថិភាព អនាម័យម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងរបស់ប្រើប្រាសនានា។
លោកស្រី រស់ សុផានី បានបន្តថា ៖ យោងផលវិបាកនិងផលប៉ះពាល់ដល់សុខភាពនិងអាយុជីវីតពលរដ្ឋ ព្រមទាំងលទ្ធផលនៃការបំពេញការងារតាមតួនាទី ភារកិច្ចតាមសមត្ថកិច្ចប្រកបដោយការទទួលខុសត្រូវខាងលើនេះ វាបានឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់ដល់សុខុមាលភាព ជីវភាពនិងសុភមង្គលរបស់ប្រជាពលរដ្ឋយើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។
សូមបញ្ជាក់ថា៖ ម្ចាស់សិប្បកម្មផលិតស្រាថ្នាំតាំងគួយនិងយីហោពាក់ព័ន្ធគឺអ្នកស្រីងន ចាយគានិងប្តី នៅព្រែកលៀបរាជធានីភ្នំពេញ ក៏ត្រូវបានតុលាការនិងសមត្ថកិច្ចតាមចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ហើយដែរ៕ដោយ៖ឃិន គន្ធា