ស្រ្តីរងគ្រោះមានបញ្ហារសុខាភាពធ្ងន់ធ្ងរត្រូវបានដឹងតាមអូប័រពេទ្យល្បឿនលឿនទាំងយប់ពីក្រុងកោះរ៉ុង មកកាន់បន្ទីពេទ្យបង្អែកខេត្តព្រះសីហនុជួយសង្រ្គោះទាន់ពេលវេលា

0

ខេត្តព្រះសីហនុ៖ក្រុមការងារសង្គ្រោះក្រុមហ៊ុនGTVCរបស់ លោក ឧកញ្ញា ទៀ វិចិត្រ វេលាម៉ោងប្រមាណ១១យប់ ថ្ងៃទី ១៨ខែ មិថុនា ឆ្នាំ ២០២១ បានប្រើប្រាស់អូរប័រពេទ្យ ល្បឿនលឿន ដឹកបញ្ជូនស្រ្តីរងគ្រោះមានអាការៈលើស ឈាម តង់ស្យុង់ធ្លាក់ចុះយ៉ាង ខ្លាំង ស្ថានភាពធ្ងន់ធ្ងរ ពីក្រុងកោះរ៉ុង បញ្ជូនយកមកសង្គ្រោះបន្ទាន់នៅមន្ទីរ ពេទ្យ បង្អែកខេត្តព្រះសីហនុដោយសុវត្ថិភាព។
ស្រ្តីជាជនរងគ្រោះ ក្រោយ ពេលដឹកមកដល់ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ត្រូវបានក្រុមគ្រូពេទ្យ ជួយសង្រ្គោះយ៉ាងយកចិត្តទុកដាក់ ហើយរហូតមកដល់ ពេលនេះ ស្ថានភាពស្រ្តីរងគ្រោះ បាន ធូរស្រាលបន្តិច ហើយ ពោលគឺអាចនិយាយបានថា ស្រី្តរងគ្រោះ រូចផុត ពីសេចក្តី ស្លាប់។
ក្រុមគ្រូពេទ្យ និយាយថា ស្រ្តីរងគ្រោះសំណាងហើយ ដែល បានដឹកមកកាន់មន្ទីរពេទ្យ ទាន់ពេលវេលា ពិព្រោះជំងឺលើសឈាមនេះងាយរងគ្រោះបំផុត ហើយបើជួយសង្រ្គោះមិនទាន់ពេលវេលាទេនោះ អ្នកជំងឺ អាច ស្លាប់ ឬពិការភាពអស់មួយជីវិត។
ក្រុមគ្រូសារ ស្រ្តីរងគ្រោះបានសម្តែងអំណរអរគុណចំពោះទឹកចិត្តសប្បុរសធម៏ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុម ការងារយុ វជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលបានដឹកស្រ្តីរងគ្រោះ តាមអូបរ័ ពេទ្យ ល្បឿនលឿនមកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុជួយសង្រ្គោះអាយុជីវិតដោយសុវត្ថិភាព និងមិនបាន ទាមទាយកប្រាក់កម្រែលើសេវាអូប័រដឹកជញ្ជួន សូម្បីតែ មួយសេន ឡើយ។ ក្រុមគ្រួសារ ស្រ្តីរងគ្រោះបានបន្ត ទៀតថានេះគឺជាទឹកចិត្ត មនុស្សធម៏របស់ លោក ឧកញ្ញ៉ាទៀ វិចិត្រ មិនអាចកាត់ថ្លៃបាននោះឡើយសំរាប់ គ្រូសារ របស់គាត់ ដែល កំពង់ជួបគ្រោះថ្នាក់មិនមានលទ្ធភាពដឹកបញ្ជូនមកកាន់មន្ទីរពេទ្យ ។
គួររលឹកផងដែរថា៖ការជួយសង្រ្គោះដឹកបញ្ជូនជនរងគ្រោះពីក្រុងកោះរ៉ុង ដែលជាដែនដីកោះក្នុង លំហរ សមុទ្ររបស់ក្រុមសង្គ្រោះក្រុមហ៊ុនGTVCរបស់ លោក ឧកញ្ញា ទៀ វិចិត្រ មកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បែបនេះកន្លងមកមានច្រើនហើយរាប់មិនអស់នោះទេ ហើយអ្វីដែលគួរកត់សម្គាល់ ផងដែរនោះគឺ ជនរងគ្រោះ ដែល មានជីវភាពខ្វះខាត ត្រូវបានលោកឧកញ្ញ៉ាឧបត្ថម្ភប្រាក់ទុកសម្រាប់ប្រើប្រាស់ចាយវាយនិងបង់ថ្លៃព្យាបាល ទៀតផង ។លោក ឧកញ្ញ៉ា ទៀ វិចិត្រ គឺជាឧកញ្ញ៉ា ចិត្តធម៏ត្រូវបានប្រជាពលរដ្ឋ រស់នៅតំបន់ក្រុងកោះរ៉ុងគោរព និងស្រឡាញ់បំផុតដែលលោកឧកញ្ញ៉ា តែងតែជួបដល់ជនក្រីក្រដែលជួបការលំបាកគ្រប់ពេលវេលា ៕ នាគសមុទ្រ