តើប្រធានបរិស្ថាន ខេត្តសៀមរាប លោកស៊ីនគង់បានដឹងដែររឺទេ ពីទង្វើកូនចៅរបស់ខ្លួនដែលកំពុងប្រព្រឹតបទល្មើស ពុករលួយ ពីអ្នករកស៊ីដឹកជញ្ជូនឈើមូល តាមគោយន្តកន្ត្រៃ

0

ខេត្តសៀមរាប៖ ស្នាក់ការបរិស្ថានចំណុចទួលខ្សាច់ហៅស្រោង ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប អ្នកនៅប្រចាំកាមានឈ្មោះធា ជាប្រធាន រីហៅថាជាមេស្នាក់កានៅចំណុទួលខ្សាច់ហៅស្រោងបានចាប់គោយន្តកន្ត្រៃ ប្រជាពលរដ្ឋចំនួនបួនគឿង ហើយបង្គាប់ឲ្យបង់ប្រាក់ ក្នុងមួយគោយន្ត២លានរៀល ស្មើនិងប្រាំរយដុល្លាសហរដ្ឋអាមេរិក។

ប្រភពពីប្រជារដ្ឋបានបន្តទៀតថា តើលោកស៊ីនគង់ ជាប្រធានបរិស្ថានខេត្តសៀមរាប បានទទួលព័ត៌មាន ពីទង្វើអាក្រក់របស់
មេស្នាក់ការទួលខ្សាច់ហៅស្រោង ដែរឬទេប្រភពប្រជារដ្ឋដដែល បានឲ្យដឹងថា បើមានអ្នកណារត់ការបង់លុយគឺស្ងាត់ជ្រាបដូចចោរលួចសេះជាថ្នូរនិងការបិទភ្នែកត្រចៀកច្រមុះ ។

តែបើមិនបានបង់លុយឲ្យមុននោះ ត្រូវតែចាប់បង្រ្កាប និងទាលុយជាច្រើនចាប់ពីលានរៀលឬ ប្រាំរយដុល្លារថ្នូរនឹងកាដោះលែង ដូចគោយន្តកន្ត្រៃខាងលើនេះជាដើម។ចំពោះឈ្មួញរកស៊ីបទល្មើសព្រៃឈើបើបានបង់លុយរួចហើយ គឺដឹកមាសេរី

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថាលោកធា ជាមេស្នាក់កាទួលខ្សាច់ហៅស្រោងនៅក្នុងឃុំពង្រលើនេះ គឺបានប្រព្រឹត្តរឿងនេះអស់រយៈកាលជាយូរណាស់មកហើយ ហើយពួកគាត់ សូមស្នើដល់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱមយិន ទៀង មេត្តាដាក់កម្លាំង សើបអង្កេតលើបុក្គលឈ្មោះធានេះផង ដែលកំពុងប្រព្រឹត្តអំពើពុករលួយ ពីក្រុមអ្នករកស៊ីដឹកអូសមូលបន្តិចបន្តួច ចិញ្ចឹមគ្រួសាបានព្រឹកខ្វះល្ងាច។

បើចំពោះឈ្មួញធំៗរកស៊ីបទល្មើសដែលគេរត់ការបង់លុយអោយរួចរាល់ មិនដែលឃើញលោកធា ប្រធានបរិស្ថានស្រោងនេះចុះចាប់ម្តងណានោះទេ។ប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម ទេសរដ្ឋមន្ត្រីឱមយិនទៀងមេត្តាចាត់វិធានកាទៅលើបុក្គលដែលមានឈ្មោះធាខាងលើនេះផងទាន ប្រជាពលរដ្ឋសង្ឃឹមទុកជាមិនទៅលើ ចំណាត់កានេះមិនខាន៕