អភិបាលខេត្តកំពង់ចាម នាំយកអំណោយ ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ដល់ជូនពលរដ្ឋកំពុងជួបវិបត្តិជំងឺកូវីដ១៩ ចំនួន ៣០០គ្រួសារ នៅស្រុកស្ទឹងត្រង់

0

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម រួមនឹង មន្ត្រី ពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ នេះ បាននាំអំណោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន ៣០០គ្រួសារ ដែលកំពុងជួបការខ្វះខាតក្នុងជីវភាព ដោយសារការរាតត្បាត នៃជម្ងឺកូវីដ-១៩ ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

អំណោយដែលបានផ្ដល់ជូន ប្រជាពលរដ្ឋទាំង ៣០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ÷ អង្ករ ២៥គីឡូក្រាម ត្រីខកំប៉ុង ១០កំប៉ុង មីចំនួន ១៥កញ្ចប់ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ. ថ្នាំពេទ្យ ៥មុខ ម៉ាសចំនួន ២០ម៉ាស សាប៊ូ ១ដុំ និងជែលលាងដៃ ២ដបតូច ផងដែរ ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ បានមានប្រសាសន៍ថា អំណោយដែលបានផ្ដល់ជូនប្រជាពលរដ្ឋ នាពេលនេះ គឺជាការចូលរួមពីសប្បុរសជនទាំងឡាយ ក្រោមការផ្ដួចផ្ដើម របស់ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានខិតខំកៀងគរសប្បុរសជន បានជាអំណោយ យកមកដល់ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបវិបត្តិខ្វះខាតជីវភាពដោយសារតែការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ នាពេលនេះ។
ស្ថិតនៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ អោយបង្កើនការ ការពារខ្លួន ជៀសអោយផុតពីការឆ្លង ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល “៣ការពារ និង ៣កុំ ” ពិសេស ការលាងសម្អាតដៃជាប្រចាំ ការអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ក្នងដំណាក់កាល នៃការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ នេះ ផងដែរ ៕