មន្រ្តីរាជការ រូមនិងសប្បុរសជននូវតែបន្តជួយឧបត្ថម្ភជាថវិកានិងសម្ភារៈ បរិក្ខាពេទ្យ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ ក្នុងគោលបំណងរូមចំណែកដើម្បីសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និង គ្រប់គ្រងជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍(សហគមន៍ ២០កុម្ភៈ)ដែលកំពុងរីករាល ត្បាតនៅក្នុងខេត្តព្រះសីហនុ ក៏ដូច ជាចែកជូនបន្តដល់ប្រជាពលរដ្ឋរងគ្រោះ ដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ។

  ក្នុងនោះ១.លោក ម៉ាង ស៊ីណេត អភិបាលរង ខេត្តព្រះសីហនុ និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា ចំនួន ៦.០០០ ដុល្លារអាមេរិក។២.លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុនិងលោកស្រីដែល បានឧបត្ថម្ភ ថវិកាចំនួន៥.០០០ ដុល្លារ អាមេរិក។៣.លោក សន កុសល អភិបាលរងក្រុងព្រះសីហនុ និងលោកស្រី សេង ផល្លីន ដែលបានបរិច្ចាគថវិកា ចំនួន ៤០០.០០០ រៀល (បួនរយពាន់រៀល)។៤.លោក  ឧកញ៉ា ឡាវ កាង  អនុ ប្រធានកិត្តិយសសាខាដែលបានខ្ពបត្ថម្ភថវិកាចំនួន៥.០០០ដុល្លារអាមេរិក។៥.មន្រ្តីរាជការ និងកងកម្លាំងប្រដាប់ អាវុធ សាលាក្រុងព្រះសីហនុ ដែលបានបរិច្ចាគថវិកាចំនួន ៩.៣២០.០០០ រៀល (ប្រាំបួនលានបីរយ ម្ភៃពាន់ រៀល)។៦.មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុដែលបានឧបត្ថម្ភថវិកាចំនួន ១.០០០.០០០ រៀល(មួយលានរៀល)។

៧.ខេមបូឌាន អេសអេសអឺត ជេឌី លីង ឡូនីស្តីក ឯ.ក CAMBODIA SSEZ JD LINK LOGISTICS CO.,LTD ដែលបាន ឧបត្ថម្ភម៉ាស់ចំនួន ១៣០កេស ស្មើនឹង២០០,០០០សន្លឹកនឹង អាវពេទ្យចំនួន ៥០០កេស ស្មើនឹង ១៥,០០០អាវ។

៨.សាខាកាកបាទក្រហម ខេត្តបាំងស៊ូ និងក្រុចប៉ូស៊ី RCSC JIAN SU BR & WUXI BR ដែលបានខ្ទបត្ថម្ភ ម៉ាស់ចំនួន ១០០កេស ស្មើនឹង ២០០,០០០សន្លឹកនឹង អាវពេទ្យចំនួន ៨០០កេស ស្មើនឹង ១៥,០០០អាវ។

លោក  គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុនាព្រឹក ថ្ងៃទី ២០ មិនថុនា ឆ្នាំ ២០២១ ខណៈលោក ទទួលអំណោយពីសប្បុរសជន .មន្រ្តីរាជាការ  បានមានប្រសាសន៍ថ្លែងអំណរ អរគុណចំពោះ  ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី សប្បុរសជន ទាំងអស់ ដែល បាន ផ្តល់អំណោយជាសម្ភារៈបរិក្ខាពេទ្យ និងបរិច្ចាគថវិកា ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់។សកម្មភាពនេះបានឆ្លុះបញ្ចាំអោយឃើញថាគឺជាការចូលរួមចំណែកយ៉ាងសកម្មជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងជួបការ លំបាក រួមទាំង អ្នកដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍(សហគមន៍ ២០កុម្ភៈ) ហើយយកទៅប្រើប្រាស់ ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ នៅក្នុងខេត្តព្រះសីហនុ។

ជាមួយគ្នានោះលោក  គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក៏បានអំណាវនាវផងដែរទៅដល់បងប្អូនប្រជាពលរដ្ឋរូមនិងសប្បុរសសូមចូលរួមស្ដាប់ការណែនាំរបស់ក្រសួងសុខា ភិបាល ជាពិសេសប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច ក្រកម្ពុជា គឺ(៣ កុំ)(៣ ការពារ) ៕នាគសមុទ្រ