អភិបាលខេត្តកំពង់ចាម បានថ្លែងថា តាមរយៈគោលនយោបាយអាទិភាពរបស់ រាជរដ្ឋាភិបាល ពលរដ្ឋក្នុងស្រុកកងមាសទទួលបានការ អភិវឌ្ឍន៍ជាបន្តបន្ទាប់

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា តាម រយៈគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាគឺ មនុស្ស ទឹក ភ្លើង និង ផ្លូវ ជាក់ស្ដែង ថ្ងៃ នេះ យើង បាន ទទួល ផ្លូវ បេតុង អាមេ មួយ ខ្សែ ប្រវែង ជាង ៤ពាន់ ម៉ែត្រ ដេីម្បីសម្រួល ដល់ ការ រស់នៅ របស់ បងប្អូន ប្រជាពលរដ្ឋ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង ពិធី បើក ការដ្ឋាន សាងសង់ ផ្លូវ បេតុង អាមេ ១ខ្សែប្រវែង៤,៦០០ ម៉ែត្រ ស្ថិតនៅក្នុងភូមិរាយប៉ាយក្រោម ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ដែល បាន ធ្វើ ឡើង នាព្រឹក ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ ។

ឆ្លៀត ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែង ថា តាម រយៈ ការ ខិតខំ ប្រឹងប្រែង របស់ អាជ្ញាធរ ថ្ងៃ នេះ បងប្អូន ប្រជាពលរដ្ឋ យើង ទទួល បាន សមិទ្ធផល ថ្មី ផ្លូវ បេតុង មួយ ខ្សែ នេះ ហើយ សម្រាប់ សប្តាហ៍ ក្រោយ នេះ ស្រុកកងមាស នឹង ទទួល បាន ផ្លូវ កៅស៊ូ ប្រភេទ DBST ១ខ្សែ ប្រវែង ២៧ គីឡូម៉ែត្រ បន្ថែមទៀត ដែល ជា អំណោយ ដ៏ ថ្លៃថ្លា របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ។

ឯកឧត្តមអភិបាលខេត្ត បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ មានការ អត់ធ្មត់ ក្នុង អំឡុង ស្ថាបនា ផ្លូវ មួយ ខ្សែ នេះ ទាំង អ្នក ធ្វើដំណើរ និង បងប្អូន ប្រជាពលរដ្ឋ ដែល មាន លំនៅឋាន អមសងខាង ផ្លូវ បើ មាន ការ ប៉ះពាល់ អ្វី មួយ សូម ជួប ពិភាក្សា ជាមួយ អាជ្ញាធរ មូលដ្ឋាន ដេីម្បី រក ដំណោះស្រាយ ឬ សំណង តាម សន្តិវិធី ។

ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន អំពាវនាវ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ អនុវត្ត តាម សេចក្តី ណែនាំ របស់ រាជរដ្ឋាភិបាល តាម រយៈ វិធានការ ៣ការពារ ៣កុំ ដែល ជា អាវ ក្រោះសម្រាប់ ការពារ កុំឲ្យ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ព្រមទាំង សំណូមពរ ដល់ បងប្អូន ប្រជាពលរដ្ឋ ឲ្យ ចូលរួម ថែរក្សា ផ្លូវ មួយ ខ្សែ នេះ ហើយសូម ធ្វើការ អប់រំ ដល់ កូនចៅ ឲ្យ គោរព ច្បាប់ ចរាចរ ជាពិសេស ត្រូវ ជៀសឲ្យ ផុត ពី ការ ប្រើប្រាស់ គ្រឿង ញៀន ផងដែរ ៕