ស៊ីម៉ងត៍ចំនួន៥០ តោន ត្រូវបានឯកឧត្តម ស៊ិន វិរ: ឧបត្ថម្ភជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដើម្បីកសាងសមិទ្ធិផលៗដើម្បីបម្រើប្រយោជន៍សាធារណៈ

0

ខេត្តកំពង់ធំៈ ឯកឧត្តម ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូង​ខេត្តកំពង់ធំ អមដំណើរដោយ លោក ឆាយ សុត្រា និងលោក ពៅ សម្បូរណ៍ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានអញ្ជើញប្រគល់ទទួលស៊ីម៉ងត៍ ចំនួន៥០តោន ដល់លោកឧត្តមសេនីយ៍ទោ  ម៉ែន  លី  ស្នងការនគរបាលខេត្តកំពង់ធំ ដើម្បីកសាងសមិទ្ធិផលផ្សេងៗឲ្យមានការរីកចំរើន ដើម្បីប្រយោជន៍សាធារណៈ នៅក្នុងស្នងការ ពិធីនេះបានធ្វើឡើងនៅរសៀលថ្ងៃ ទី  ២២ ខែ មិថុនា ឆ្នាំ ២០២១ ។

 

ឯកឧត្តម ស៊ិន វិរ: បានមានប្រសាសន៍ថា ការជួយឧបត្ថម្ភស៊ីម៉ងត៍ ដល់ស្នងការនគរបាលខេត្តកំពង់ធំ គឺជាការចូលរួមចំណែក ជម្រុញឲ្យមានការអភិវឌ្ឍន៍ កែលំម្អរសោភ័ណភាព និងសមិទ្ធផលនានា ដូចជាអាគារសាលប្រជុំ គេហដ្ឋានមុខងារ អគារអន្តរាគមន៍ អគារប្រចាំការ បន្ទប់បរិភោគម្ហូបអាហារ  ការិយាល័យជំនាញ ដើម្បីឲ្យក្លាយជា មជ្ឈមណ្ឌល់បណ្តុះបណ្តាលកសាងធនធានមនុស្ស កសាងថ្នាក់ដឹកនាំដ៏មានគុណភាព ជាពិសេសនោះ គឺស័ក្កសមជាកន្លែងបម្រើប្រជាពលរដ្ឋ ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ បានឲ្យដឹងថាក្រោយពីលោកមក ស្នងការនគរបាលនេះ គឺមានការខ្វះខាតជាច្រើន នូវអាគារសាលប្រជុំ និងអាគារអន្តរាគមន៍ រួមទាំងការិយាយល័យផ្សេងៗ សម្រាប់ធ្វើការ ទើបបានគៀងគរសម្បុរសជន ​និងថវិការផ្ទាល់ខ្លួន ដើម្បីកសាងសមិទ្ធិផលទាំងនេះឲ្យបាន ដើម្បីសម្រួលដល់ការងារមន្រ្តីប៉ូលិស  សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ។

  លោកឧត្តមសេនីយ៍ទោ ម៉ែន លី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ  ដែលបានឧបត្ថម្ភស៊ីម៉ងត៍មានចំនួន៥០ តោន ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ស្របពេលតម្រូវការចាំបាច់ នៃដំណើរការសាងសង់សំណង់អគារ ផ្សេងៗដែលកំពុងតែសាងសង់ និងរួចរាល់ឆាប់ៗនៅពេលខាងមុខនេះ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី រួមទាំងមន្រ្តីក្រោមឳវាទ មានចិត្តត្រេតអរក្រែលែង នូវអំណោយរបស់ ឯកឧត្តម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងសូមគោរពជូនពរ ឲ្យសម្រេចជោគជ័យគ្រប់ភារកិច្ច ចៀសផុតពីមេរោគដ៏កាចសាហាវនេះ មានសុខភាពល្អទាំងក្រុមគ្រួសារ ។

ដោយ ប៊ុន រដ្ឋា