តើសមត្ថកិច្ចជំនាញ និងអាជ្ញាធរមូលដ្ឋានមិនហ៊ាន ឬមិនបង្ក្រាប សកម្មភាពការដាក់គ្រឿងឈូសឆាយព្រៃគ្មានច្បាប់អនុញ្ញាតឡើងវិញ ក្រោយបង្ក្រាបបានមួយដង្ហើមចង្រិត

0

កំពង់ឆ្នាំង៖ សេចក្តីរាយការណ៍បានឲ្យដឹងថាក្រោយ ពីមានការបង្ក្រាបសកម្មភាពគ្រឿងចក្រឈូសឆាយដីព្រៃគ្មានច្បាប់នីចំណុចចំណុចអូរថ្ម ត្រពាំងឡុស ក្នុងឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានមួយដង្ហើមចង្រិត បច្ចុប្បន្ននេះសកម្មភាពឈូសឆាយដីព្រៃដោយគ្មានច្បាប់អនុញ្ញាតនេះត្រូវបានកកក្រើកឡើងវិញយ៉ាងគគ្លើនទៀតហើយ ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថាការឈូសឆាយ ដីព្រៃគ្មានច្បាប់អនុញ្ញាតនៅចំណុចខាងលើនេះត្រូវបានក្រុមគ្រឿងចក្រទាំងនោះសម្ងំធ្វើទាំងយប់ទាំងថ្ងៃយ៉ាងកក្រើកហាក់គ្មានក្រែងញញើតនិងច្បាប់សូម្បីបន្តិច ។ ម្ចាស់គ្រឿងចក្រដែលកំពុងធ្វើ សកម្មភាពឈូសឆាយដីព្រៃដោយគ្មានច្បាប់ខាងលើនេះត្រូវបានគេស្គាល់ម្ចាស់គ្រឿងចក្រឈ្មោះ ណន ដែលជាអ្នកជំនាញរកស៊ីឈូសដីព្រៃយ៉ាងសកម្មក្នុងឃុំក្តុលសែនជ័យ ។

ប្រភពខាងលើបានលើកឡើងថា មិនដឹងឈ្មោះ ណន មានខ្នងក្រាស់យ៉ាងណានោះទេ បានជាមិនខ្លាចច្បាប់សូម្បីបន្តិច ដោយហ៊ានធ្វើសកម្មភាពឈូសដីព្រៃដោយគ្មានច្បាប់អនុញ្ញាតបែបនេះ បើទោះជាពេលកន្លងមកការធ្វើសកម្មភាពឈូសដីប្រៃគ្មានច្បាប់នេះត្រូវបានកម្លាំងបរិស្ថានចាប់ម្តងរួចហើតក៍ដោយ ។

សកម្មភាពឈូសឆាយដីព្រៃគ្មានច្បាប់យ៉ាងគគ្លើន បែបនេះ ត្រូវបានប្រជាពលរដ្ឋមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះ អាជ្ញាធរមូលដ្ឋាន ក៍ដូចជាសមត្ថកិច្ចជំនាញពាក់ព័ន្ធថាមូលហេតុអ្វីបានជាបណ្តែត បណ្តោយយ៉ាងដូច្នេះ ឬមួយមិមហ៊ានបង្ក្រាប ឬ មិនបង្ក្រាប ។

ជុំវិញ ករណី គ្រឿងចក្រ ឈូស ឆាយដី ព្រៃ គ្មាន ច្បាប់ អនុញ្ញាតិនេះ អង្គភាពសារព័ត៌មានយើងមិន អាច សុំ ការ បំភ្លឺ ពី ម្ចាស់ ដី ឬ ពី ម្ចាស់ គ្រឿងចក្រ បាន ទេ ។ ប៉ុន្តែ បើ តាមប្រភព ដែល ជឿ ទុកចិត្ត បាន បាន បញ្ជាក់ ថា ៖ ម្ចាស់ ដី ដែល គេ ថា ជា អ្នកធំ បាន ទិញ ដី ពី គេ មាន ប្លង់ កាន់កាប់ នៅ ឆ្នាំ ២០១៨ ។ យ៉ាងនេះ ក្តី ក្នុង ប្លង់ នោះ បាន ដាក់ ថា ៖ ដី ស្ថិត ក្នុងភូមិ តំណាក់ ខ្លុង មិន មែន ក្នុងភូមិ ក្តុល និង ភូមិ អូរ ល្ពៅ ដូចដែល គ្រឿង ចក្រ កំពុង ឈូស ឆាយ នោះ ឡើយ ។ ជាង នេះ ទៀត ឮ ថា មាន ប្រជាពលរដ្ឋ ខ្លះ កើតទុក្ខ មិន សុខចិត្ត ព្រោះ ដី របស់ គាត់ ត្រូវ បាន គេ ចេញ ប័ណ្ណ រំលោភ បំពា ន្ត យក ទៀត ផង ៕