Delta COVID-19 variant greatest threat to US pandemic response: Fauci

មន្ត្រីជាន់ខ្ពស់សុខាភិបាលសហរដ្ឋអាមេរិកលោកវេជ្ជបណ្ឌិត Anthony Fauci បានថ្លែងថាវិរុសបំប្លែងថ្មីដែលមាន ប្រភពមកពីប្រទេសឥណ្ឌា កំពុងតែគម្រាមកំហែងកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលអាមេរិកដែលព្យាយាមចង់ កម្ចាត់ជម្ងឺកូវីដ១៩។ លោកវេជ្ជបណ្ឌិត Anthony Fauci បានថ្លែងថាការឆ្លងនៃវិរុសបំប្លែងឈ្មោះ Delta Variant កំពុងចម្លងក្នុងហានិភ័យគួរឲ្យខ្លាចក្នុងសហរដ្ឋអាមេរិក។ លោកបានបញ្ជាក់ថាការឆ្លងនេះ បានធ្វើឲ្យភាពធ្ងន់ធ្ងរ នៃជម្ងឺឆ្លងកាន់តែកើនធ្ងន់ធ្ងរ។ អង្គការសុខភាពពិភពលោក បានដាស់តឿនពិភពលោកតាំងពីថ្ងៃសុក្រសប្តាហ៍ មុនជុំវិញការគម្រាមឆ្លងនៃវីរុសបំប្លែងថ្មី Delta Variant ដែលកំពុងស្ថិតជាចំណោទដ៏ធំរបស់ពិភពលោក។ លោកវេជ្ជបណ្ឌិត Anthony Fauci បានថ្លែងថាវ៉ាក់សាំងដែលសហរដ្ឋអាមេរិកបានប្រើប្រាស់ដូចជាវ៉ាក់សាំង Pfizer-BioNtech ក៏ជាវ៉ាក់សាំងអាចមានប្រសិទ្ធភាពក្នុងការប្រឆាំងនឹងវីរុសបំប្លែងនោះផងដែរ និងលោកបានអំ ពាវនាវឲ្យមានការជម្រុញចាក់វ៉ាក់សាំងដើម្បីបង្កាការឆ្លងវីរុសបំប្លែងថ្មីនោះ។ ប៉ុន្តែសេចក្តីរាយការណ៍បានបង្ហាញ ថាសហរដ្ឋអាមេរិក មិនបានធ្វើការចាក់វ៉ាក់សាំងគ្រប់តាមផែនការឲ្យបាន៧០ភាគរយរហួតដល់ថ្ងៃទី៤កក្កដានោះ ឡើយ និងសហរដ្ឋអាមេរិកនឹងត្រូវការរយៈពេលជាច្រើនសប្តាហ៍ទៅមុខបន្ថែមទៀតដើម្បីធ្វើការចាក់វ៉ាក់សាំង បង្គ្រប់តាមផែនការរបស់ខ្លួននោះ។ សេចក្តីរាយការណ៍បង្ហាញថាក្នុងសហរដ្ឋអាមេរិក មនុស្សជាង១៥០លាន នាក់ដែលស្មើនឹងជាង៤៥ភាគរយ ត្រូវបានចាក់វ៉ាក់សាំងរួចរាល់ហើយ។