សត្វល្មិចនិងសត្វក្រាស់សមុទ្រចំនួនបីក្បាលត្រូវបានលោកឧកញ៉ា ទៀ វិចិត្រ នាំយកទៅព្រលែងក្នុងសមុទ្រធម្មជាតិ

0

ខេត្តព្រះសីហនុ៖សត្វល្មិច និងសត្វក្រាសចំនួនបីក្បាល ដែលជាធម្មតា គេតែងហៅថា អណ្តើកសមុទ្រនោះ ត្រូវបានលោក ឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នាំយកទៅព្រលែង ឲ្យរស់នៅក្នុងសមុទ្រធម្មជាតិវិញដើម្បីថែរក្សានិងអភិរក្ស។
លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់ថា សត្វល្មិច មួយក្បាល និងសត្វក្រាស់ចំនួន២ក្បាលឬហៅថា អណ្តើកសមុទ្រ)ដែលលោក នាំយកមកព្រលែងក្នុងសមុទ្រធម្មជាតិនាពេលនេះ គឺលោកទទូលបានពី ក្រុមបង ប្អូន ប្រជានេសាទពួកគាត់យកមកប្រគល់ឲ្យ។
ជាមួយគ្នានេះ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណដល់បងប្អូនអ្នកនេសាទសមុទ្រ មួយ ចំនួនដែលសហការផ្តល់សត្វអណ្តើកសមុទ្រនិងសត្វក្រាស់ ក្រោយនេសាទបានដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវអោយគ្រប់សហគមន៌ប្រជាពលរដ្ឋពិសេសអ្នកនេសាទសមុទ្រជួយការពារអភិរក្ស័សត្វក្រាស់ឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារឬយកទៅធ្វើអាជីវកម្មណាមួយឡើយ។
គួរបញ្ជាក់ងដែរថា៖ នេះគឺជាលើកទី១២៥ហើយដែល លោក ឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វក្រាស់ និងសត្វល្មីច(អណ្តើកសមុទ្រ) ទៅព្រលែងក្នុងសមុទ្រធម្មជាតិ ។ក្រៅពីព្រលែង សត្វសមុទ្រ លោក ឧកញ៉ា ទៀ វិចិត្រ ក៏ធ្លាប់នាំយកសត្វព្រៃ ដូចជាសត្វ ពង្រួ.ដែលជាសត្វកម្រជិតផុតពួជរូមនិងសត្វព្រៃជាច្រើនប្រភេទទៀត
យកទៅប្រលែងក្នុងព្រៃធម្មជាតិ ក្នុងគោលបំណងរូមចំណែក បំផុសឲ្យប្រជាពលរដ្ឋមានការយល់ដឹង និង ជួយអភិរក្សថែរក្សាការពារ សត្វក្រមទាំងនោះឲ្យរស់រានមានជីវិតក្នុងព្រៃធម្មជាតិ សម្បូរឡើងវិញ ៕ នាគសមុទ្រ